លោកបានលើកឡើងលើហ្វេសប៊ុក នាថ្ងៃ៨ កញ្ញា នេះថា យើងត្រូវរួមគ្នាបញ្ឈប់ធ្វើ របាយការណ៍ភូតកុហក សម្តេចតេជោ ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី ជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។
ក្រោយពីលោកបានទៅប្រគល់បណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនគូភាគីវិវាទ ដែលត្រូវជាម្តាយ-កូន នៅខេត្តបន្ទាយមានជ័យ ជាមួយលោក អ៊ុំ រាត្រី ដែលជាអភិបាលខេត្ត។
ករណីវិវាទដីធ្លីនេះ លោកបានសម្របសម្រួល ជាមួយម្តាយបង្កើត និងកូនស្រីរស់នៅបារាំងអស់ រយៈពេលជាច្រើនខែកន្លងមក ហើយទើបចុងក្រោយភាគី ខាងម្តាយបាន យល់ព្រមផ្ទេរកម្មសិទ្ធិដី២កន្លែង មកឲ្យកូនស្រីបង្កើតវិញ ដោយបានទទួលស្គាល់ថា ដីទាំង២កន្លែងនោះ គឺកូនស្រីពិតជាបានផ្ញើប្រាក់ ឲ្យម្តាយជួយទិញដីឲ្យមែន ព្រោះមិនទាន់អាចចុះមកដោយខ្លួនឯងបាន ៕