ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ថា ៖ ការធ្វើជំរឿន គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋនៅក្នុងប្រទេស

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតក្នុងបណ្តាញសង្គមហ្វសេសប៊ុកផ្លូវការដូច្នេះថា «ការចូលរួមជំរឿន គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យយើងបានដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីយើងងាយស្រួលរៀបចំគម្រោងយុទ្ឋសាស្រ្តអភិវឌ្ឍប្រទេសជាតិឲ្យបានចំគោលដៅពិតប្រាកដ»។ព្រោះកន្លងមក យើងទទួលបានតួលេខពី៖

១. មន្រ្តីអត្រានុគោលដ្ឋាននៃក្រសួងមហាផ្ទៃ

២. សម្រង់ស្ថិតិពីក្រសួងផែនការ និង

៣. ចំនួនស្ថិតិពីមន្ទីរពេទ្យ ដែលមានអត្រានៃចំនួនទារកកើតជាប្រចាំឆ្នាំ។

«ដូច្នេះឆ្នាំ ២០១៩ នេះ គឺយើងត្រូវការធ្វើជំរឿនជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានជាក់លាក់ និងចំនួនពលរដ្ឋពិតប្រាកដ។ សូមអរគុណ ដែលបងប្អូនបានចូលរួមសហការជាមួយមន្រ្តីជំរឿននៅទូទាំងប្រទេស»៕