The Sun របស់ អង់គ្លេស កាលពី ថ្ងៃ ទី ២២ សីហា ២០១៧ ផ្សាយ ថា លោក យូ ថា កា អ៊ូ កា ជី ន អាយុ ៤៣ ឆ្នាំ សារភាព ប្រាប់ ប៉ូលិស ក្រុង តូ ក្យូ របស់ ជប៉ុន ក្រោយ ពី ត្រូវ ចាប់ខ្លួន ថា រូបគេ បាន លួច តាមដាន នារី ដែល គេ ពេញចិត្ត ក្រោយមក យក ទឹក ស្ពែ ម របស់ ខ្លួន ស្រោច ពីលើ ពួក នាង ។
នៅ ឆ្នាំ ២០១៧ នេះ គេ បាន បង្កហេតុ លើ នារី ចំនួន ៨ នាក់ ។ រូបគេ បាន បម្រើ ការងារ ជា បុគ្គលិក នៅ ក្នុង ផ្សារ ទំនើប មួយ នៅ ក្រុង តូ ក្យូ ។ នៅ ពេល ឃើញ នារី ស្អាត គេ លួច តាមដាន ដោយ កាន់ ស្រោមអនាម័យ ផ្ទុក ទឹក ស្ពែ ម ទៅ ជាមួយ ។ សម្រាប់ នារី រង គ្រោះ ចុង ក្រោយ អាយុ ប្រហែល ២៥ ឆ្នាំ ហើយ ខណៈ ពេល នាង ដើរ ឡើងជណ្តើរ យន្ត គេ ក៏ យក ទឹក ស្ពែ ម ជះ ដាក់ នាង នៅ ពេល នាង ដឹងខ្លួន ក៏ ទាស់ សំដី ជាមួយ គ្នា ។
ប៉ូលិស បាន ត្រួតពិនិត្យ កាមេរ៉ា សុវត្ថិភាព ទើប តាម រក ចាប់ខ្លួន ជនល្មើស បាន ។ គេ សារភាព ប្រាប់ ថា ធ្វើ បែប នេះ ទៅ លើ នារី ដែល គេ ពេញចិត្ត តែ ប៉ុណ្ណោះ ។ នៅ ពេល ប៉ូលិស សួរនាំ ថា ហេតុ អ្វី ក៏ ប្រតិបត្តិ បែប នេះ ? គេ ឆ្លើយ ថា « ខ្ញុំ មាន អារម្មណ៍ ផ្លូវភេទ ជា រៀង រាល់ លើក នៅ ពេល ឃើញ ត្រគាក របស់ នារី ។
ខ្ញុំ ពេញចិត្ត នារី ជា ពិសេស នៅ ត្រង់ ត្រគាក ។
ខ្ញុំ ធ្លាប់ បង្កហេតុ ចំនួន ៧ ទៅ ៨ លើក រួច មក ហើយ » ។
អ៊ូ កា ជី ន បាន ដាក់ កំហុស ទៅ លើ ក្រុម គ្រួសារ របស់ គេ ដែល ធ្វើ ឱ្យ រូបគេ ប្រព្រឹត្ត បែប នេះ ៕