ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre) នឹងរៀបចំពិធីតាំងពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ ÓGlobal Game Exhibition G-STAR 2021” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធអ៊ិនធើណិត។
ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវាកម្មល្បែងកំសាន្តសកល ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ (ចូលរួមតាមរយៈប្រព័ន្ធអនឡាញ)។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញលោក លោកស្រី ដែលជាសេវាករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទចុះឈ្មោះចូលរួម និងទាក់ទងជាមួយមន្ត្រីកូរ៉េ កញ្ញា Yoem Su-jin (sjyeom@aseankorea.org) ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០១៧ ៩៦០ ២០០ / ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល៖ chouseth@gmail.com/ ritatong19@gmail.com ។
បញ្ជាក់៖ កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួមត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់។
សូ ម អ រ គុ ណ !