ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រោយពីធ្លាក់យន្តហោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co ធ្លាក់ចុះ១២%

ក្រោយពីមានឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max នៅប្រទេសអេត្យូពី តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co បានធ្លាក់ចុះទាបបំផុតរហូតដល់១២% ក្នុងរយៈពេលជិតពីរថ្ងៃ ។

យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអេត្យូពី ដែលផលិតដោយក្រុមហ៊ុន Boeing Co បានធ្លាក់នៅប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ បណ្តាលឲ្យមនុស្សចំនួន១៥៧នាក់ បានបាត់បង់ ជីវិត ។

ចំណែកប្រអប់ខ្មៅទាំងពីររបស់យន្តហោះដែលធ្លាក់នោះ ត្រូវបានរកឃើញដែរ កាល ពីថ្ងៃចន្ទ ទី១១ ខែមីនានេះ ហើយក្រុមជំនាញ កំពុងអង្កេតរកមូលហេតុពិតប្រាកដ ដែលនាំឲ្យធ្លាក់យន្តហោះនេះ ៕