មន្ត្រីក.ប.ប. បានរកឃេីញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ទីតាំងផ្សេងទៀត ដែលមិនអនុលោមទៅតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រេីប្រាស់ ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ទីតាំងដែលមន្ត្រីជំនាញបានត្រួតពិនិត្យក្នុងខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្វាយរៀង និងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។
ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈមិនអនុលោមទាំង ១៦ទីតាំង មាន៣ទីតាំង ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ១ទីតាំងស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ៣ទីតាំងនៅស្រុកបាគង ខេត្តសៀមរាប ៤ទីតាំងស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង និង៥ទីតាំងទៀតស្ថិតក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានរកឃេីញភាពមិនអនុលោម មន្ត្រីជំនាញបានធ្វេីការពិន័យអន្តរការណ៍ទៅលេីម្ចាស់ដេប៉ូដែលប្រព្រឹត្តិល្មេីសនឹងច្បាប់៕