ភ្នំពេញ ៖ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមប្រជុំកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី ៦៤ (64th ASEAN Working Group on Intellectual Property Cooperation) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២១ តាមប្រព័ន្ធអនទ្បាញ។
កិច្ចប្រជុំនេះដឹកនាំដោយ លោក Rowel S. Barba អគ្គនាយកនៃអង្គភាពកម្មសិទ្ធិបញ្ញាហ្វីលីពីន និងជាប្រធានអង្គប្រជុំដោយមានការចូលរួមពីសមាជិកអាស៊ានទាំង១០។ កិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន លើកទី៦៤ នេះ ផ្តោតសំខាន់លើ ៖
ខ្លឹមសារនៃកិច្ចប្រជុំទី១ ការត្រួតពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នភាពសកម្មភាពដែលសម្រេចបាន និងសកម្មភាពជាអាទិភាពបន្ត នៃផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ ២០១៦ ដល់ ២០២៥។
ទី២.ប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍនានា ដូចជា WIPO, CNIPA, EPO, EUIPO, JPO, KIPO, UKIPO, USPTO ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកជំនួយដើម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាឱ្យបានកាន់តែទូលំទូលាយថែមទៀត។
៣.បន្តប្រជុំពិភាក្សារវាងប្រមុខអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន ដើម្បីរៀបចំយុទ្ធសាស្រ្តដែលមានប្រសិទ្ធភាពដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗដែលបានកំណត់នៅក្នុងផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ាន។