ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី តាមប្រព័ន្ធវីដេអូ

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពី១៥ ខែកញ្ញា ឆ្នាំ២០២១បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី និងថ្លែងសន្ទរកថាបិទ តាមប្រព័ន្ធវីដេអូ។
វេទិកាធុរកិច្ចនេះ ត្រូវបានសហការរៀបចំដោយ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធធុរជនឧស្សាកម្មតួកគី(SANKON) និង ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​​ បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ធុរជន និងវាគ្មិន នៃប្រទេសទាំងពីរបានពិភាក្សាលើវិស័យសក្តានុពល និងស្វែងរកដៃគូលើវិស័យសំខាន់ៗរួមមាន៖ កសិកម្ម ឧស្សាហកម្ម វិស័យវាយនភ័ណ្ឌ សំណង់ បច្ចេកវិទ្យាព័ត៌មានសុខាភិបាល ថាមពល និង ទេសចរណ៍។
វេទិកាធុរកិច្ច បានបញ្ចប់ទៅដោយជោគជ័យ ដោយក្នុងនោះរាល់ធាតុចូលនៃកិច្ចពិភាក្សានឹងត្រូវប្រើបា្រស់សម្រាប់រៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នានាថ្ងៃអនាគតដើម្បីជម្រុញ ពាណិជ្ជកម្មនិងការវិនិយោគប្រទេសទាំងពីរ។