សន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ កាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យក្រុមយុទ្ធនាការបោះឆ្នោតស្រុកបាណន់ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត ។
ក្នុងកិច្ចប្រជុំនេះដោយការអញ្ជើញចូលរួមពីអស់លោក លោក លោកស្រីទាំងអស់ជាអនុប្រធានក្រុមការងារ ក្រុមការងារថ្នាក់ស្រុកឃុំ និងប្រធានយុវជនស្រុកឃុំទាំងអស់។
សន្តិបណ្ឌីត សុខ ផល មានប្រសាសន៍បញ្ជក់ថា «យើងត្រូវយកចិត្តទុកដាក់ តាមដានការងារមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសនោះ គឺយើងជិតដល់ពេលធ្វើយុទ្ធនាការបោះឆ្នោតឃុំសង្កាត់ឆាប់ៗនេះ ហើយ ដែលក្រុមការងារត្រូវខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ ហើយបន្តដាក់ផែនការទៅមុខទៀត ដើម្បីជួយដល់មូលដ្ឋានយ់ើង ទាំងផ្នែកពាក់ព័ន្ធនិងសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងតែម្តង»។