ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍ “INDIA ELECTRICITY EXPO 2021” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ ៣០ ខែកញ្ញា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាញ។
ការរៀបចំពិព័រណ៍ខាងលើ ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យគ្រឿងអគ្គិសនី ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ (ចូលរួមតាមរយៈប្រព័ន្ធអនទ្បាញ)។ ដំណឹងនេះចាត់ទុកជាការអញ្ជើញ ឧកញ៉ា លោក លោកស្រី និងសាធារណជនទូទៅដែលមានការចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈតំណ https://eepcvirtualexpo.com/visitor/ovex visitor registration form/MjA ដោយឥតគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីទ្បូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០៩២ ៧៥៤ ២២២/ ០៨៧ ៧៥៥ ៥៥១ ។