អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានថ្លែងអំណរគុណ ចំពោះឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងឧកញ៉ា អ៊ឹង ឃាង និងភរិយា គឺលោកស្រី តែ ប៉រហុង ដែលបានចូលរួមឧបត្ថម្ភ ជូនសាលាខេត្តកោះកុង។
សម្ភារៈឧបត្ថម្ភនោះ រួមមាន អង្កចំនួន ១០តោន ស្មើនឹង៤០០បាវ ទឹកត្រីចំនួន ៥,០០០ដប ទឹកស៊ីអ៊ីវចំនួន ៥,០០០ដប មីចំនួន១០ ០កេស ត្រីខកំប៉ុងចំនួន ០៥កេស និងអាល់កុលចំនួន ៦០០ដប ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩(Covid-19)ខេត្តកោះកុង។
អំណោយនេះ គោលដៅ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានការខ្វះខាត និងផលរងប៉ះពាល់ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកោះកុង។