ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

LOLC ថា៖ ការបោះផ្សាយមូលបត្របំណុលជាផ្នែកមួយចូលរួមក្នុងសង្គមជាតិ

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ (LOLC)បានឲ្យដឹងថា ការបោះផ្សាយលក់មូលបត្របំណុលដល់សាធារណជនវាមានអត្ថ
ប្រយោជន៍ច្រើនយ៉ាងចំពោះ គ្រឹស្ថាន ធនាគារ និងវិស័យឯកជនផ្សេងៗទៀត។ ព្រោះយើងមើលឃើងថា កាលណាយើងបានផ្សាយលក់មូលបត្របំណុលនេះ អាចស្វែងរកប្រភពមួយចំនួនបានមកកសាង និងអភិវឌ្ឍន៍បន្ថែម ដើម្បីឲ្យសកម្មភាពជំនួញ របស់យើងរីកលូតលាស់ទៅមុខទៀត។

លោកបញ្ជាក់ថា ការបោះផ្សាយមូលបត្រ័បាន យើងបានលក្ខណៈវិនិឆ្ឆយអ្វីខ្លះ។ ក្នុងការបោះមូលបត្រ័នេះ ក្នុងក្រុមហ៊ុននីមួយៗ ត្រូវមានគុណសម្បត្តិគ្រប់គ្រាន់ចំពោះអាជ្ញាធរគ្រឹះស្ថានធនាគារជាតិកម្ពុជា ដែលបានមើលឃើញថា តើមានលក្ខណៈគ្រប់គ្រាន់ក្នុងផ្លូវច្បាប់ និងមានពន្ធ័ដារ ហើយគ្រឹះស្ថានរបស់យើងបានបំពេញកាត្តបកិច្ចបានដល់កំរិតណា។

លោកសុខ វឿន បានបន្តថា រឿងសំខាន់កាលណាយើងចូលក្នុងទីផ្សារ យើងមានសក្ដានុពល អាចធ្វើឲ្យអតិថិជន មានជំនឿទុកចិត្តមកលើយើង។ នេះហើយប្រភពរបស់យើងក្នុងវិស័យគ្រឹះស្ថាន និងធនាគារការចូលក្នុងផ្សារមូលបត្រ័របស់គ្រឹះស្ថាននីមួយៗ គឺចង់បង្ហាញពីសក្ដានុពល ដែលបានអនុវត្តមានតម្លាភាពត្រឹមត្រូវ។

យើងមានប្រភពទុនចេញមកពីមូលបត្រ័បន្ថែមទៀត ដើម្បីឲ្យមានភាពរីកចម្រើន ក្នុងគ្រឹះស្ថានរបស់យើង ហើយក៏មានទំនុកចិត្ត ពីរាជរដ្ឋាភិបាលក្នុងការចូលទីផ្សារមូលបត្រ័។

ក្នុងឆ្នាំ២០១៩នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(អិល អូ​ អិល ស៊ី )របស់លោក និងមានផែនការ នាថ្ងៃអនាគត និងបើកឲ្យអតិថិជនស្វែងយល់ទាក់ទងនឹងផ្សារមូលបត្រ័ ចំណុចនេះមានអតិថិជនច្រើនកំពុងស្វែងយល់អំពីបញ្ហានេះ។

ទៅថ្ងៃអនាគតផ្សារមូលបត្រ័នេះនឹងមានអតិថិជនច្រើនចូលរួមចង់ដឹង និងចាប់អារម្មណ៍ ហើយជាផ្នែកមួយចំនួនចូលរួមជាមួយសង្គមជាតិរបស់យើងផងដែរ៕