ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក MOON JAE-IN និងលោកជំទាវ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
លោកប្រធានាធិបតី MOON JAE-IN និងលោកជំទាវ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ វិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ បន្ទាប់មកនៅវេលាម៉ោង១១ថ្ងៃត្រង់ នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញជួបចរចា ទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕