រយះពេល៣ឆ្នាំជាប់ៗគ្នាក្រុមហ៊ុនកាហ្វេ អឹមខេ(MK) មណ្ឌលគិរី ទទួលបានពានរង្វាន់កម្រិតស្តង់ដារពិភពលោកក្នុងការប្រគូតប្រជែងផលិតផលគុណភាពម្ហូបអាហារ និងភេសជ្ជះ ពិភពលោកកាលពីថ្ងៃទី១៧និងថ្ងែទី១៨ខែមិនាឆ្នាំ២០១៩ នៅប្រទេសបារាំងទទួលបានពាន់ត្បូងពេជ្រ ។
លោកស្រីអ៊ន់ ចន្ធី មា្ចស់ក្រុមហ៊ុនកាហ្វេមណ្ឌលគិរី បានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមវិនិយោគកាហ្វេចាប់តាំងពីឆ្នាំ២០០៨មក កាលនោះគឺយើងធ្វើការផលិតកាហ្វេដោយដៃ និងឧបករណ៍មួយចំនួនតូច ពុំមានម៉ាស៊ីនទំនើបនោះទេ ហើយទើបបានបង្កើតជាក្រុមហ៊ុននៅ ឆ្នាំ២០១១។
ចំនួនដីដំណាំចំការកាហ្វេគឺមានតែ១០ហិកតាប៉ុណ្ណោះ ប៉ុន្តែប្រមូលផលបានច្រើន និងមួយចំនួនទៀតប្រមូលទិញពីប្រជាកសិករជនជាតិភាគតិចនៅទីនោះ។ បន្ទាប់ផលិតជាម្សៅកាហ្វេហើយចែកចាយនៅក្នុងប្រទេស និងក្រៅប្រទេសផងដែល។ សម្រាប់នាំចេញទៅក្រៅ ប្រទេសទាំងមាន ថៃ ចិន អូទ្រីស ភាគច្រើននាំចេញទៅប្រទេស រុស្ស៊ី។
ម្ចាស់ក្រុមហ៊ុនកាហ្វេមណ្ឌលគិរី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតែបន្ដគាំទ្រ ដើម្បីឲ្យក្រុមហ៊ុនមានភាពរីកចម្រើនជាងនេះទៅទៀត។
លោកស្រីអ៊ន់ ចន្ធី បានឲ្យដឹងទៀតថា ចំពោះការចូលរួមប្រកួតប្រជែងផលិតផលម្ហូបអាហារ និងភេសជ្ជះពិភពលោកដោយលើកទី១នៅឆ្នាំ២០១៧ នៅប្រទេសអង់គ្លេសលើកទី២ឆ្នាំ២០១៨ នៅប្រទេសស្វីស និងលើកទី៣ឆ្នាំ២០១៩នៅប្រទេសបារាំងទទួលពាន់រង្វាន់ត្បូងពេជ្រ ។
លោកស្រីចន្ធី បានតាំងចិត្តប្តេជ្ញាថា ក្រុមហ៊ុនកាហ្វេមណ្ធលគិរីខិតខំជំរុញកេរ្តិ៍ឈ្មោះកាហ្វេខ្មែរ និងព្យាយាមឈរជើងនៅលំដាប់ខ្ពស់ជានិច្ច៕