ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនចំនួន៣ទទួលបានសិទ្ធិវិនិយោគបង្កើតរោងចក្រនៅកម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ទទួលសិទ្ធិវិនិយោគបង្កើតរោងចក្រនៅកម្ពុជា។តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ក្រុមហ៊ុនទី១ ឈ្មោះ “UNIWOOD SHOES MANUFACTURING CO.,LTD.” ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើងមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៣០កន្លែង។

ចំពោះ ក្រុមហ៊ុនទី២គឺ ក្រុមហ៊ុន “NAN LAI INTERNATIONAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែរក្រវាត់គ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។

សម្រាប់ក្រុមហ៊ុនទី៣គឺក្រុមហ៊ុន “VICMARK FASHIONS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅអគារលេខ១៦៧១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៩កន្លែង៕