ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការគ្រប់គ្រងហានិភ័យអាជីវកម្ម និងលក្ខខណ្ឌស្តង់ដារពាណិជ្ជកម្ម

វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម រួមសហការជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការគ្រប់គ្រងហានិភ័យអាជីវកម្ម និងលក្ខខណ្ឌស្តង់ដារពាណិជ្ជកម្ម ។

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីការការពារហានិភ័យ ការវិភាគហានិភ័យ និងការគ្រប់គ្រងហានិភ័យ ក្នុងអាជីវកម្មពាណិជ្ជកម្មឲ្យមានប្រសិទ្ធិភាពខ្ពស់ ។

លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការគ្រប់គ្រងហានិភ័យក្នុងការធ្វើអាជីវកម្មដែលជាគន្លឹះក្នុងការទប់ ស្កាត់នូវហានិភ័យទាំងឡាយណាដែលនឹងអាចកើតមានឡើងចំពោះអាជីវកម្មឲ្យមានប្រសិទ្ធិភាព ។

លោកបានលើកឡើងទៀតថា ការធ្វើអាជីវកម្មមានប្រភេទនៃហានិភ័យនីមួយៗដូចជា ការដឹកជញ្ជូន លក្ខខណះស្តង់ដារពាណិជ្ជកម្មក្នុងការនាំចេញ អាត្រាការប្រាក់ ការទប់ស្កាត់ហានិភ័យនៃអត្រាប្តូរប្រាក់បរទេស សេដ្ឋកិច្ច ហិរញ្ញវត្ថុ នយោបាយជាដើម។

លោកប្រធានបានបន្ថែមទៀតថា ចំពោះគម្រោងវិនិយោគទាំងឡាយណាដែលមានហានិភ័យខ្ពស់ វាតែងតែ ផ្តល់ផលចំណេញខ្ពស់ដែរ ដូច្នេះតម្រូវឲ្យអ្នកវិនិយោគចេះទាញយកផលប្រយោជន៍នៃហានិភ័យឲ្យក្លាយជាឱកាស នៅក្នុងវិនិយោគផងដែរ៕