តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា អតីតជើងខ្លាំងខ្សែការពារស្លាបខាងស្តាំរបស់ក្រុម Real Madrid លោក Roberto Carlos អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារបីខែ ដោយសារតែមិនបានបង់ប្រាក់ជំនួយគាំពារកូនៗពីរនាក់ទៅដល់អតីតភរិយារបស់លោកឈ្មោះ Barbara Thurler ។
ប្រាក់ដែលអតីតកីឡាករពាក់មេដាយ World Cup ម្នាក់នេះជំពាក់ មានចំនួនទៅដល់ ១៩៣៧៧ដុល្លារសហរដ្ឋអាមេរិក ។ ដោយសារតែហេតុនេះហើយ ទើបបានជាតុលាការក្រុង Rio de Janeiro កាត់ទោសឲ្យជាប់ពន្ធនាគារបីខែ ។
ហេតុផលដែលធ្វើឲ្យលោកមិនអាចរកលុយបង់ទាន់ពេល គឺមកពីលោកមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ៕