ភ្នំពេញ៖ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្តដឹងថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹកនាំកម្លាំងអាវុធហត្ថឈានដល់ការឃាត់ខ្លួន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកជាប់ពាក់ព័ន្ធករណីនិងក្រុមចោរប្លន់ស្ត្រីអ្នកលក់ឡេឈ្មោះ អ៊ាន សៀវម៉ី។
ក្រុមសមត្ថកិច្ចបានចាប់ខ្លួនបានហើយមនុស្សជាង១០នាក់និងប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ ហើយបានដកហូតបាននៅអាវុធវែងខ្លីចំនួន៥ ដើម (វែង១ដើម ខ្លី៤ដើម)និងគ្រឿងអលង្ការមួយចំនួនស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្ររាជធានីភ្នំពេញ។
លោកWilliam Guang ប្រធានគណបក្សខ្មែរក្រោកអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ខណៈកម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សប្រុសស្រីជាង១៣នាក់ និងដកហូតកាំភ្លើងចំនួន៥ដេីម។
កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម) ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លួនចំនួន១៣នាក់(ប្រុស៩នាក់ ស្រី៤នាក់) ក្នុងការឃាត់ខ្លួនមនុស្សទាំងអស់នោះក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ផងដែរ ។
បេីតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា នៅយប់ថ្ងៃទី២០ ខែធ្នូនេះថា ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបា លខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌបានស្រាវជ្រាវ និង ដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ ។
ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបេីកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វេីការឡោមព័ទ្ធទីតាំងនោះ ដេីម្បីបន្តរុករកជនសង្ស័យដែលរត់គេចខ្លួន។
ដោយពិនិត្យឃេីញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វេីការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបេីករថយន្តទៅកន្លែងស្ងាត់ដេីម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង លេីករណីជនសង្ស័យមួយក្រុមដែលបានចូលប្លន់ដល់ក្នុងផ្ទះជនរងគ្រោះ នៅបុរីញូថោន កាលពីវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
ដោយជនរងគ្រោះ បានអះអាងថា ទ្រព្យសម្បត្តិសរុបដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំងអស់បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួនថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។
បន្ទាប់ពីកេីតហេតុរួចភ្លាមៗ កម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែ នជ័យបានសហការជាមួយកម្លាំងចម្រុះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះដល់កន្លែងកេីតហេតុដេីម្បីធ្វេីកំណត់ហេតុស្រាវជ្រាវចំពោះករណីប្លន់នេះ ។
សមត្ថកិច្ចជំនាញបានធ្វេីការសាកសួរជនរងគ្រោះលេីករណីនេះ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបន្ទាប់ពីកេីតហេតុភ្លាមៗជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ ទេីបរហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះបានធ្វេីការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលេីការបាត់ បង់សរុបនេះ ។
បើតាមការបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកម កប្រេីប្រាស់តាមចម្លេីយរបស់ជនរងគ្រោះសម្ភារៈដែលបានបាត់បង់រួមមានខ្សែកពេជ្រធំ៩ចំនួន៣ខ្សែ និងគ្រឿងអល័ង្កា (ពេជ្រ)មួយចំនួនទៀត យោងទៅលើវិ ក័យបត្រទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាក I phone ចំនួន ២គ្រឿងផងដែរ៕