អាមេរិកនឹងបាញ់សាកល្បងមីស៊ីលប្រឆាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ដើម្បីការពារពីការវាយប្រហារពីសត្រូវនៅថ្ងៃណាមួយនៅពេលខាងមុខ ។
មន្ត្រីដដែលបានបន្តថា មីស៊ីលប្រឆាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ត្រូវបានបាញ់ចេញពីនាវាចម្បាំង ហើយមីស៊ីលប្រភេទនេះ នឹងត្រូវបានបំពាក់នៅលើនាវាចម្បាំងអាមេរិក និងដាក់ពង្រាយនៅតាមគោលដៅនានានៅជុំវិញពិភពលោក ។
មីស៊ីលប្រឆាំង ICBM គឺជាប្រភេទមីស៊ីលការពារមីស៊ីល ដែលនៅឆ្នាំ២០២០ខាងមុខនេះ អាមេរិកនឹងផលិតបានចំនួន៥៤ដើម ក្រោយពីកងកម្លាំងជំនាញបានសាកល្បងមីស៊ីលប្រភេទនេះ បានជោគជ័យហហើយនោះ ៕