ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២ លានដុល្លារ

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២លានដុល្លារដែរ?
ការស្នើរបស់សម្តេចក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិនាព្រឹកថ្ងៃទី២៩ ខែធ្នូរឆ្នាំ២០២១។

តាមការយៈរស្នើរបស់សម្ដេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបានស្នើសុំមកកាន់សម្តេចតេជោលុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល (ប្រមាណជាង២លានដុល្លារ)ព្រោះការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានតម្រូវការច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។
សម្ដេចតេជោ បានថ្លែងថា «តើអគ្គិសនីកម្ពុជាមានលទ្ធភាពលុបបំណុលជាង ៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារនេះទាំងស្រុងឬក៏អាចជួយលុបពាក់កណ្ដាល ឬ៧០ភាគរយ? ក្រៅពីនោះបំពេញដោយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ»។

សម្ដេចតេជោលើកឡើងថា «ប៉ុន្ដែខ្ញុំមិនទាន់ឆ្លើយដាច់ណាត់ តែមានរឿងមួយដែលខ្ញុំត្រូវទាមទារមកវិញ ខ្ញុំនឹងចេញបញ្ជា ដើម្បីឲ្យពិនិត្យអំពីបញ្ហាការរៀបចំដើម្បីនឹងបន្ថែមថវិកាការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការកសាងអាគារនេះមួយ (អាគារ ក្រសួងការពារជាតិ)តើតម្រូវការនៃការកើនឡើងប៉ុណ្ណា?នេះជាចំណុចរបស់យើង»។

សម្ដេចតេជោ បន្ថែមថា ពេលមុនការប្រើប្រាស់អគ្គិសនី ត្រឹមតែ៣០មេកាវ៉ាត់ នៅទីក្រុងភ្នំពេញ ឥឡូវនេះទីក្រុងភ្នំពេញ បានប្រើប្រាស់អគ្គិសនីច្រើនជាង៣០ មេកាវ៉ាត់ ដោយសារទីក្រុងភ្នំពេញមាន ការរីកចម្រើនខ្លាំង ប៉ុន្ដែបើដាក់ការសន្សំចៃក្នុងការប្រើប្រាស់អគ្គិសនីគ្រប់ស្ថាប័នគឺអាចមានចំណែកសន្សំចៃនូវថវិកាទាំងនោះ៕