ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន(PNTco.,ltd)របស់លោកឧកញ៉ា ឡេង ឫទ្ធី រងការចោទប្រកាន់ពីការពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ

ព្រះវិហារៈសកម្មជនព្រៃឈើនិងបណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថាក្រុមហ៊ុន(PNTco.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធីដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយស្រុករវៀងខេត្តព្រះវិហារបានសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់បំផ្លាញព្រៃឈើក្នុងតំបន់ស្នូលនៃព្រឡង់ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុនបំលែងជាឈើស្របច្បាប់ក្រោមការគប់គិតពីមន្ត្រីជំនា ញពាក់ព័ន្ធយ៉ាងរលូន។

បើតាមរបាយការណ៍ពីបណ្តញសហគមន៍ព្រឡង់ដែលសារព័ត៌មាន ដេលីខ្មែរ ទើបទទួលបានបញ្ជាក់ថា រយៈ៤ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០ ២១នេះ ក្រុមសកម្មជនព្រៃឈើនិងបណ្តាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃប្រទះឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើជាប្រភេទឈើឡាំងនិងប្រភេទឈើគ្រឿងផ្ទះជាច្រើនទីតាំង។

ក្រុមពលរដ្ឋនិយាយថា ក្នុងនោះរូមមាន ចំណុចបុស្សរាំង,ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក,ភូមិចាស់,ភ្នំចោទ,ប្រាសាទគោល,ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត។ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊ុន(PNT co.,ltd)ហើយបំលែងជាឈើស្របច្បាប់ដឹកតាមរថ យន្តយីឌុបទៅលក់នៅទីក្រុងភ្នំពេញនិងមួយចំនួនទៀតចែកចាយតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។

លោក ស្រី ទីន សមាជិកបណ្តាញសហគមន៍ព្រៃឡង់បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃនៃសកម្មភាពចុះល្បាតព្រៃឡង់ ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញព្រៃឈើជាច្រើនក្រុម បោះជំរំលួចកាប់ឈើនិងអាច្រៀកឈើជាច្រើនទីតាំងដូចរបាយការណ៍ខាងលើ។
លោក ស្រី ទីន បានលើកឡើងថា លោកបានសាកសួរក្រុមអ្នកកាប់ឈើទាំងនោះ ដោយពួកគេអះអាងថា ដឹកយកទៅលក់ឲ្យក្រុមហ៊ុនPNTរបស់ឧកញ៉ា ឡេង ឬទ្ធី។

ក្នុងសកម្មភាពចុះល្បាតនេះលោក ស្រី ទីន បន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ ប្រទះឃើញក្រុមអ្នកកាប់ឈើ បានប្រើប្រាស់គោយន្តកន្ត្រៃយ៍ចំនួន ២៧គ្រឿង ជាមធ្យោបាយដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងសកម្ម ចូលទៅលក់ឲ្យក្រុមហ៊ុនPNTហើយខាងក្រុមហ៊ុនបានប្រើប្រាស់រថយន្តប្រភេទអារ៉េវប៉ាកុងចំនួន៤គ្រឿងសម្រាប់ដឹកជញ្ញូនឈើដែលគេប្រមូលទិញបានចូលទៅក្នុងតំបន់រោងចក្រកែច្នៃឈើ ហើយបំលែងឈើខុសច្បាប់ទាំងនោះ ជាឈើស្របច្បាប់។

លោកបានឲ្យដឹងទៀតថា ឈើជាច្រើនប្រភេទដែលជនល្មើសកាប់អារច្រៀក ដឹកជញ្ជូនចេញពីព្រៃឡង់ភាគច្រើនមុខកាត់ធំៗចាប់ពី ០,៤០ម៉ែត្រ ដល់១ ,១០ម៉ែត្រ ជាប្រភេទដើមឈើទាល ស្រឡៅ ពពេល គគី ត្រាច ដួងចែម ផ្ដៀក លំបោរ ស្ទៀងជាដើម។

លោក ស្រី ទីន លើកឡើងថា ការកាប់បំផ្លាញព្រៃឡងក្នុងតំបន់ស្នូល គឺជនល្មើសទំនងបានគប់គិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន ដែលមានកត្វកិច្ចសំខាន់ជាងគេក្នុងការការពារនិងអភិរក្សព្រៃឡង់នេះតែម្តង។

លោកបន្តទៀតថា បច្ចុប្បន្នក្រុមសកម្មជនព្រៃឈើក៏ដូចជា ក្រុមបណ្តាញ សហគមន៍ព្រៃឡង់ដែលជាអ្នកស្រឡាញ់ធនធានធម្មជាតិ មានលំបាកក្នុងការសហការជាមួយមន្ត្រីអនុរក្សបរិស្ថាន អ្នកខ្លះត្រូវបានរងការធ្វើទុក្ខបុកម្នេញ ត្រូវគេចាប់ខ្លួនបញ្ជូនទៅតុលាការក៏មានហូរហែជាពិសេសត្រូវបានមន្ត្រីក្រសួងបរិស្ថានចោទប្រកាន់ថា ជាក្រុមឧទ្ទាមថែមទៀតផង។

ក្រុមហ៊ុនPNT co.,ltdជាក្រុមហ៊ុនសម្ព័នឧស្សាកម្មកៅស៊ូវៀតណាមនៅកម្ពុជារបស់លោកឧកញ៉ា ឡេង ឫទ្ធី បានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជាលើផ្ទដីទំហំ៧២០០ហិកតានៅក្នុងឃុំរៀបរយ ស្រុករវៀងខេត្តព្រះវិហារ ហើយក្រុមហ៊ុនមួយនេះបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន(ម៉ាយឃលឡូជីស្ទីកខេម បូឌា) ដែលមានលោក សយ សុផល ជានាយកក្រុមហ៊ុនសហការប្រមូល ផលអនុផលព្រៃឈើក្នុងបរិវេណគំរោងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនPNTដើម្ បីយកមកបង់សួយសារនិងបុព្វលាភជូនរដ្ឋតាមលិខិតប្រគល់សិទិ្ធចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងកិច្ចសន្យាចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩របស់ក្រុមហ៊ុន។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី២ខែធ្នូនេះ មិនទាន់បានសុំការបំភ្លឺពីតំណាងក្រុមហ៊ុនPNT co.,ltd ជាក្រុមហ៊ុនសម្ព័នឧស្សាកម្មកៅស៊ូវៀតណាមនៅកម្ពុជារបស់លោកឧកញ៉ា ឡេង ឫទ្ធី បាននៅឡើយទឹ។

តាមរយះទីភ្នាក់ងារជំនួយអាមេរិក USAIDបានចំណាយថវិកាប្រមាណជាង១០០លានដុល្លារហើយចាប់តាំង ពីឆ្នាំ២០១៦ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការកាប់ព្រៃឈើក្រោមគំរោងព្រៃឡង់បៃតង។

នៅក្នុងឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកបានសម្រេចបញ្ឈប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជាវិញ ដោយសារតែជំនួយទាំងនេះមិនអាចជួយទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់ព្រៃឡង់ហើយផ្ទុយទៅវិញក្រុមជនមានអំណាចខិលខូចនៅតែបន្តលួចកាប់បំផ្លាញព្រៃឈើទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិខុសច្បាប់ ដែលធ្វើឲ្យបាត់បង់នូវផ្ទៃដីដែនជម្រកសត្វព្រៃឡង់ប្រមាណ៣៨ ០០០ហិកតា ស្មើនឹងជិត៩%នៃគម្របព្រៃឈើនៅទីនោះ។