ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្តៅ​ៗ ! គណនី Twitter ផ្លូវការ​របស់​ក្រុម Bacelona ត្រូវ​បាន​គេ Hack

តាម ប្រភព ព័ត៌មាន Goal មុន នេះ បានឱ្យ ដឹង ថា ក្រុម អ្នកមាន បុណ្យ Bacelona ដែល មាន មូលដ្ឋាន នៅ ក្នុង ក្រុង កា តា ឡាន មួយ នេះ បាន ប្រទះ ឃើញ បណ្តាញ សង្គម (Twitter) របស់ ខ្លួន កាលពី ព្រឹក ថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ ២០១៧ នេះ គឺ ត្រូវ បាន បង្ហោះ នូវ ការ ចុះ កុងត្រា មួយ នៅ លើ បណ្តាល សង្គម នេះ ។ បណ្តាញ សង្គម Twitter ផ្លូវការ របស់ ក្រុម អ្នកមាន បុណ្យ FC Bacelona គឺ ត្រូវ បាន គេ លួច (Hacked) កាលពី វេលា ព្រឹក ថ្ងៃ ពុធ ទី ២៣ ខែសីហា ឆ្នាំ ២០១៧ ហើយ បាន ប្រកាស នូវ ព័ត៌មាន មិន ពិត មួយ ថា ក្លឹ ប អ្នកមាន បុណ្យ FC Bacelona គឺ បាន ចុះ ក្នុង ត្រា នាំ យក កីឡាករ សញ្ជាតិ អា ហ្ស ង់ ទី ន Angel Di Maria ពី ក្លឹ ប អ្នកមាន បារាំង Paris Saint-Germain ផង ដែរ ។

បើ តាម ការ ឱ្យ ដឹង គឺ ការ លួច គណនី ផ្លូវការ របស់ ក្លឹ ប នោះ គឺ ធ្វើ ឡើង ត្រឹមតែ រយៈពេល ២៤ ម៉ោង ប៉ុ ន្នោះ ពីព្រោះ កាលពី ថ្ងៃ អង្គារ ទី ២២ ខែសីហា ឆ្នាំ ២០១៧ ម្សិលមិញ នេះ ក្រុម អ្នកមាន បុណ្យ FC Bacelona ទើបតែ បាន ប្រកាស តាម រយៈ បណ្តាញ សង្គម Twitter ផ្លូវការ របស់ ខ្លួន ផង ដែរ ពាក់ព័ន្ធ នឹង ការ ប្តឹង ទៅ លើ កីឡាករ ឆ្នើម សញ្ជាតិ ប្រេ ស៊ី ល Neymar Jr ដោយ ធ្វើការ ចោទប្រកាន់ ថា តារា ឆ្នើម Neymar បាន បំពាន ជាមួយ លក្ខខណ្ឌ ក្នុង កុងត្រា ជាមួយ ក្លឹ ប ។ បន្ទាប់ ពី ប៉ុន្មាន ម៉ោង ក្រោយមក ក្រោយ ពី ដឹង ថា គណនី ផ្លូវការ របស់ ខ្លួន ត្រូវ បាន គេ លួច ហើយ នោះ ក្លឹ ប ក៏ បាន បង្ហោះ (Tweeted) នូវ សារ មួយ ថា « គណនី របស់ យើង ត្រូវ បាន វាយប្រហារ នៅ រាត្រី នេះ ហើយ យើង កំពុងធ្វើការ ដើម្បី ដោះស្រាយ បញ្ហា នេះ ឱ្យ បាន ឆាប់ តាម ដែល អាច ធ្វើ បាន ។ សូម អរគុណ សម្រាប់ ការ អត់ធ្មត់ របស់ អ្នក » ។

សូម បញ្ជាក់ ផង ដែរ ថា តាម រយៈ របាយការណ៍ របស់ ភ្នាក់ងារ សន្តិសុខ ប្រឆាំង Hacker «OurMine» បាន បង្ហាញ ថា គណនី Twitter របស់ ក្រុមហ៊ុន ធំ ៗ មួយ ចំនួន ក៏ ដូច ជា បុគ្គល ល្បីឈ្មោះ ដែល ត្រូវ បាន គេ លួច មាន ដូច ជា CNN, Netflix, Marvel និង គណនី ផ្លូវការ ផ្ទាល់ខ្លួន របស់ ស្ថាបនិក Facebook លោក Mark Zuckerberg សុទ្ធតែ ធ្លាប់ ត្រូវ បាន គេ លួច (Hacked) ៕