ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ទៀ វិចិត្រ ផ្តល់មធ្យោបាយជួយសង្រ្គោះប្រជាពលរដ្ឋនៅកោះរ៉ុង

ព្រះសីហនុ៖ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានចាត់បញ្ជួនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យក្រុមហ៊ុន G.T.V.C  ទៅដឹកជញ្ជួនយកប្រជាពលរដ្ឋរងគ្រោះនៅកោះរ៉ុង មកជួយសង្គ្រោះនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កាលពីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន មានករណីប្រឈមពីរផ្សេងគ្នា គឺស្រ្តីម្នាក់បានជួបគ្រោះថ្នាក់ដួលក្នុងបន្ទប់ទឹក ឈ្មោះ បិន​ ផា​ អាយុ២៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​រៀបបន្ទប់​នៅរីស៊ត​ ហ្គោហ្គេន​ មាមានផ្ទៃពោះមួយខែ​កន្លះ  នៅភូមិកោះតូច​ សង្កាត់-ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ចំណែកបុរសម្នាក់ មានជំងឺគ្រុនពោះវៀនបណ្ដាលឲ្យចុកខ្លាំង ឈ្មោះ កែវ ចំណាប់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង នៅមេតមាំងឃី បឹងហ្គាឡូ នៅភូមិ-សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

អ្នកទាំងពីរ ត្រូវបានបញ្ជូនតាមអូប័រ និងដឹកបន្តតាមរថយន្តដោយសុវត្ថិភាព យកមកជួយសង្គ្រោះនៅមន្ទីរពេទ្យក្រុងព្រះសីហនុ៕