ការិយាល័យបោះឆ្នោតនៅទូទាំង ប្រទេសថៃ បានចាប់ផ្តើមបើកទ្វារទទួលម្ចាស់ឆ្នោតហើយ នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះ ក្នុងការបោះឆ្នោតសកលជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤កន្លងទៅ ។
ប្រភពដដែលបានអោយដឹងថា ប្រជាពលរដ្ឋថៃប្រមាណជាង៥១លាន៤សែននាក់ បានចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រក្នុងការ បោះឆ្នោតសកលនៅឆ្នាំ២០១៩នេះ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអោយដងថា គណបក្សនយោបាយ ចំនួន៨១ គណបក្សបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ដោយដណ្តើមយកកៅអី ក្នុងរដ្ឋសភាចំនួន ៥០០ អាសនៈ ៕