ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនព្រមានអាមេរិកក្នុងគម្រោងលក់យន្តហោះចម្បាំងឲ្យកោះតៃវ៉ាន់

 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានព្រមានអាមេរិកប្រឆាំងនឹងគម្រោងលក់យន្តហោះចម្បាំង F-16 អោយទៅកោះតៃវ៉ាន់ ដែលនាំអោយប្រេះស្រាំទំនាក់ទំនងចិន អាមេរិក ។

លោក Geng Shuang បានអោយដឹងថា អាមេរិកបានទទួលស្គាល់បូរណភាពទឹកដីចិន និងទទួលយកគោលនយោបាយចិនតែមួយ ប៉ុន្តែអាមេរិកនៅតែបន្តផ្គត់ផ្គង់ខាងសព្វាវុធអោយ ទៅកោះតែវ៉ាន់ ដែលផ្ទុយនឹងការទទួលស្គាល់របស់ខ្លួន ។

ការព្រមានរបស់ចិន ត្រូវបានធ្វើឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាពីការលក់យន្តហោះចម្បាង F-16 ចំនួន៦០គ្រឿងអោយទៅកោះតៃវ៉ាន់