ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចពិជ័យសេនា ទៀ បាញ់ បាន​​អញ្ជើញជាអធិបតីជួបសំណេះសំណាល និងប្រគល់ម៉ូតូដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ទទួលបានលទ្ធផលនិទ្ទេសA ចំនួន១៥៣រូប ក្នុងខេត្តសៀមរាប

ភ្នំពេញ៖​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងប្រគល់ម៉ូតូដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ទទួលបានលទ្ធផលនិទ្ទេសA ចំនួន១៥៣រូប ក្នុងខេត្តសៀមរាប ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍កោតសរសើរចំពោះក្មួយៗដែលខិតខំរៀនសូត្ររហូតប្រឡងបាននិទ្ទេសA ។
សម្តេចក៏សូម ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា លោក លោកស្រីសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភគាំទ្រជាម៉ូតូ និងសម្ភារៈផ្សេងៗដល់ក្មួយៗជាប់និទ្ទេសAទាំង១៥៣រូបនេះផងដែរ ។