ភ្នំពេញ:រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកEugeneនាយកប្រតិ បត្តិក្រុមហ៊ុន ដូវទីសាយហ្គន-ប៊ិញហ្វឿក(អេស ប៊ី ខេ) និងក្រុមហ៊ុនភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ នៅថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២២ ចូលជួបសម្តែងការគួ សមនិងជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចបស់ក្រុមហ៊ុនទាំងពីរ។
លោករដ្ឋមន្ត្រីនិងវាយតម្លៃខ្ពស់លើកិច្ចសហការយ៉ាងល្អប្រសើរដែលទទួលបានពី លោករដ្ឋមន្រ្តីនិងសហការីចំពោះកិច្ចការជួយគាំទ្រជ្រោមជ្រែងនិងលើកទឹកចិត្តក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចកន្លងមក។
លោកសង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនឹងនៅតែបន្តផ្តល់កិច្ចសហការ ដើម្បីឲ្យដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ។
លោកនាយកបានលើកសំណើ៣ចំណុចជូនលោករដ្ឋមន្រ្តីជួយពិនិត្យពិចារណានិងដោះស្រាយ ៖
១-ជួយពន្លឿងលើការពិនិត្យនិងវាយតម្លៃលើឯកសារផែនការមេថ្មីរបស់ក្រុមហ៊ុន។
២-ជួយអន្តរាគមន៍និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពទន្ទ្រានចូលកាន់កាប់ ដីសម្បទានខុសច្បាប់ដែលក្រុមហ៊ុនទទួលបានពីរាជរដ្ឋាភិបា លយកមកធ្វើការអភិវឌ្ឍ។
៣-ស្នើសុំជួយគាំទ្រចំពោះគម្រោងបង្កើតសាលារៀនសម្រាប់កុមារ និងយុវជន និងបង្កើតមណ្ឌលសុខភាព ដោយសហការជាមួយអង្គការ Cambodia Awareness។
សម្រាប់រដ្ឋមន្ត្រីបានវាយតម្លៃលើការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច(មានដំណាំកៅស៊ូ និងស្វាយចន្ទី)សម្រេចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ហើយអ្វីទាំងអស់ពិតជាមិនអាចកើតឡើងបានឡើយប្រសិនបើគ្មានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ត និងជាពិសេសលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច។
តែទោះជាយ៉ាងណារដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំបន្ថែមទៀត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍដីនេះ ប្រយោជន៍ដើម្បីបង្កើនល្បឿនផលិតកម្មដាំដុះលើដីដែលបានប្រគល់ជូនឲ្យបានសមស្របតាមលក្ខខណ្ឌក្នុងកិច្ចសន្យាបង្កើតការងារជូនពលរដ្ឋក្នុងតំបន់អភិវឌ្ឍ បង្កើនចំណូលគ្រួសារ និងកំណើរសេដ្ឋកិច្ចស្របតាមបរិបទនៃការរីរាលដាលជំងឺឆ្លងកូវីដ-១៩។
ចំពោះសំណើទាំង ៣ខាងលើ លោករដ្ឋមន្ត្រីទី១បានបង្ហាញនូវទស្សនគាំទ្រចំពោះការកសាងសាលារៀនសម្រាប់កុមារ និងយុវជន និងការបង្កើតមណ្ឌលសុខភាព ព្រោះនេះជាការអភិវឌ្ឍធនធានមនុស្សដោយចាប់ផ្តើមពីការសិក្សារៀនសូត្រចំណេះដឹងទូទៅបន្ទាប់មកចំណេះជំនាញបច្ចេកទេសមុនចូលបម្រើការងារឲ្យក្រុមហ៊ុននាពេលអនាគត ហើយពិតណាស់វាជាការអភិវឌ្ឍធនធានមនុស្សនៅហ្នឹងកន្លែងទៀតផង ចៀសវាងការធ្វើចំណាកស្រុក។
ដោយឡែកការសាងសង់មណ្ឌលសុខភាព គឺចាំបាច់ណាស់សម្រាប់បុគ្គលិក កម្មករដែលបម្រើការឲ្យក្រុមហ៊ុន ព្រោះថាសុខភាពរបស់ពួកគាត់ត្រូវបានធានាដើម្បីឲ្យការអភិវឌ្ឍដំណើរការទៅដោយរលូននិងជោគជ័យ។
ករណីចំណុចទី១និងទី២ រដ្ឋមន្ត្រីបានបញ្ជាឲ្យលេខាធិការដ្នានសម្បទានដីសេដ្ឋកិច្ចពិនិត្យ និងកែសម្រួលបន្ថែមប្រសិនបើមានការចាំចាប់រួចសហការអនុវត្តជាមួយក្រុមហ៊ុនឲ្យបានទាន់ពេលវេលា។
ហើយចំពោះករណីទី២ លោករដ្ឋមន្ត្រីបានស្នើឲ្យលេខាធិការដ្ឋានសហការជា មួយអាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍ជាបន្ទាន់ រួចរាយការណ៍ជូនក្រសួងដើម្បីធ្វើការពិនិត្យពិចារណានិងដាក់ចេញនូវវិធានការបន្ត ដើម្បីដោះស្រាយបញ្ហានេះជូនក្រុមហ៊ុនវិនិយោគឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។