បរទេស៖ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ព្រមានប្រទេសលោកខាងលិចចំពោះការដាក់ទណ្ឌកម្មតឹងរ៉ឹងលើទីក្រុងមូស្គូ ដោយលោកបានបញ្ជាក់ថាវិធានការបែបនេះអាចនឹងរុញច្រានប្រទេសរុស្សីឲ្យចូលទៅក្នុងសង្គ្រាមលោកលើកទី៣។
លោកLukashenkoនិយាយកាលពីថ្ងៃអាទិត្យ ខណៈត្រូវបានដកស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បញ្ហានេះកំពុងជំរុញឲ្យប្រទេសរុស្សីចូលក្នុងសង្គ្រាមលោកលើកទី៣។លោកបន្ថែមថា វាជាសង្គ្រាមដ៏អាក្រក់មួយហើយ ជម្លោះនុយក្លេអ៊ែអាចជាលទ្ធផលចុងក្រោយ។
អ៊ុយក្រែន និងរុស្ស៊ីយល់ព្រមអង្គុយចរចាគ្នានៅព្រំដែនអ៊ុយក្រែន បេឡារុស ខណៈដែលលោកពូទីនបញ្ជាឱ្យកម្លាំងនុយក្លេអ៊ែររុស្ស៊ី ត្រៀមលក្ខណៈកម្រិតខ្ពស់ដែលមានន័យថា អាវុធនុយក្លេអ៊ែរត្រូវបានបង្កើនការត្រៀមលក្ខណៈ ដើម្បីបាញ់ ក្នុងការឆ្លើយតបចំពោះសេចក្តីថ្លែងការអរិភាពរបស់អង្គការអូតង់ ប្រឆាំងនឹងរុស្ស៊ី ។
សហភាពអឺរ៉ុប អាមេរិកចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តរបស់ពួកគេព្រមព្រៀងបង្ខាំង រុស្ស៊ី ពីការប្រើប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT ហើយសង្រ្គាមនៅតែបន្តកើនឡើងក្នុងរដ្ឋធានីគីវ ស្របពេលដែលកងកម្លាំងរុស្ស៊ី បានចូលដល់ ទីក្រុង Kharkiv ។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyyបានបញ្ជាក់ថា រដ្ឋធានីគីវឋិតក្រោមការគ្រប់គ្រងយ៉ាងរឹងមាំដោយអ៊ុយក្រែនតួលេខមនុស្សស្លាប់ ក្នុងថ្ងៃទី៤ នៃការវាយប្រហាររបស់រុស្ស៊ីបានកើនដល់ជិត ២០០ នាក់ ថ្វីបើគេជឿថា ជាច្រើននាក់ទៀតមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ក៏ដោយ ។
ដោយឡែកអង្គការសហប្រជាជាតិ(UN)បានរាយការណ៍ថា ជនភៀសខ្លួន អ៊ុយក្រែនជាង ៣៦៨ .០០០ បានរត់ភៀសខ្លួនចូលទៅតាមបណ្តាប្រទេសជាច្រើននៅអឺរ៉ុបខាងកើត ស្របពេលវិបត្តិជនអន្តោប្រវេសន៍ កំពុងកើនឡើង ៕