ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ  ដឹកនាំ​កិច្ចពិភាក្សា ក្នុង​វេទិកា​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន លើក​ទី​១៨

​វេទិកា​នេះចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកវិនិយោគ​ធុរជន ដែល​កំពុង​វិនិយោគ និង​ធ្វើ​អាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​វេទិកា​នេះ មានការ​ជជែក​ដោយ​បើកចំហរ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកធ្វើអាជីវកម្ម​នៅ​កម្ពុជា ​ពាក់ព័ន្ធ​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​ធុរកិច្ច​ជាដើម​។

សម្តេច​តេ​ជោ បានប្រកាស​ដាក់ចេញ​ការធ្វើកំណែទម្រង់​ជាច្រើន ដើម្បី​ធានា​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ក៏ដូចជា​ធានា​ដល់​ការប្រកួតប្រជែង​ទំនិញ​របស់​កម្ពុជា នៅលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស​ដើម្បី​ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់​តែមាន​ភាពរឹងមាំ​បន្ថែមទៀត​៕​