ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាវាចម្បាំងអាមេរិក នឹងកើនឡើងដល់៣៥៥គ្រឿងក្នុងរយៈពេល១៥ឆ្នាំខាងមុខ

មន្ទីរបញ្ចកោណសហេដ្ឋអាមេរិកចង់បាននាវាមុជទឹក ដែលត្រូវបានបំពាក់ដោយប្រព័ន្ធបាញ់គ្រាប់មីស៊ីលនុយក្លេអ៊ែរចំនួន៣២គ្រឿងបន្ថែមទៀតក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដើម្បីបំពេញតម្រូវការកងទ័ពជើងទឹកអាមេរិក ។

ចំនួននាវាចម្បាំងអាមេរិក នឹងកើនឡើងដល់៣៥៥គ្រឿងក្នុងរយៈពេល១៥ឆ្នាំខាងមុខ រួមបញ្ចូលទាំងនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរ៣២គ្រឿងថែមទៀត ប៉ុន្តែការចង់បានរបស់មន្ទីរបញ្ចកោណនេះ មិនទាន់ត្រូវបានឯកភាពជាផ្លូវការទេ ។

មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា នាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរ នឹងត្រូវបានដាក់ពង្រាយនៅដែនសមុទ្រអន្តរជាតិនៅជុំវិញពិភពលោក ជាពិសេសគឺនៅក្នុងដែនសមុទ្រដែលនៅជិតប្រទេសជាគូបដិបក្សអាមេរិក ៕