ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​នាំ​នាវា​អគ្គីសនី​ពី​ប្រទេស​តួ​គី មកកាន់​រាជធានី​ភ្នំពេញ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា សម្រេច​នាំ​នាវា​អគ្គីសនី​ពី​ប្រទេស​តួ​គី មកកាន់​រាជធានី​ភ្នំពេញ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ បាន​លើកឡើងថា «​នៅ​ព្រឹក​មិញ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នេះ ក្នុងឱកាស​បើក​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៨ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកស្រី Ayda Ünlü, អគ្គរដ្ឋទូត នៃ​ប្រទេស​តួ​គី ដែល​កាលពី​ម្សិលមិញ បាន​ខិតខំ​ប្រឹងប្រែង​ជួយ​សម្របសម្រួល​បានសម្រេច​ក្នុងការ​ចរចា​គ្នា​រវាង​ក្រុមហ៊ុន​អគ្គិសនី​តួ​គី ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី ដែល​អាច​ផ្តល់​ថាមពល​ប្រមាណ ២០០​មេក​ហ្គា​វ៉ា​ត់ មក​រាជធានី​ភ្នំពេញ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចុះហត្ថលេខា​លើ​លិខិត​ថ្លែងអំណរគុណ ដែល​បានរៀបចំ​ដោយ​ក្រសួងការបរទេស និង​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​កម្ពុជា​រួចហើយ ដើម្បី​ផ្ញើ​ជូនទៅ​លោក​ប្រធានាធិបតី​តួ​គី ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​អគ្គិសនី​តួ​គី ឲ្យមក​ផ្គត់ផ្គង់​ថាមពល​ដល់​កម្ពុជា​ក្នុង​រយៈពេល ៣​ឆ្នាំ ទម្រាំ​យើង​មាន​ថាមពល​គ្រប់គ្រាន់​ឡើងវិញ​