លោកស្រីអធិការបតីអាល្លឺម៉ង់ អង់ហ្គែឡា ម៉ឺគែល (Angela Merkel) បានជំរុញឲ្យធនាគារពិភពលោក World Bank ធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ក្នុងបំណងទប់ស្កាត់ពីហានិភ័យនៃស្ថិរភាពសេដ្ឋកិច្ចនៅលើពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន ។
លោកស្រី អង់ហ្គែឡា ម៉ឺគែល បានឲ្យដឹងថា មិនត្រឹមតែធនាគារពិភពលោក World Bank ទេដែលត្រូវធ្វើកំណែទម្រង់ សូម្បីតែមូលនិធិរូបិយវត្ថុ អន្តរជាតិ IMF ក៏ត្រូវធ្វើកំណែទម្រង់ដែរ ។
ការផ្លាស់ប្តូរលឿនផ្នែកសេដ្ឋកិច្ចនៅតាមប្រទេសមួយចំនួននៅលើពិភព លោក គឺផ្លាស់ប្តូរទៅតាមការធ្វើកំណែទម្រង់របស់មេដឹកនាំនៃប្រទេសទាំងនោះដែរ ដូចជាមេដឹកនាំរបស់សហរដ្ឋអាមេរិកជាដើម ។
សង្គ្រាមពាណិជ្ជកម្មនៅលើពិភពលោក មានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ជាដើម ក៏កើតចេញពីការធ្វើកំណែទម្រង់ដែរ ដែលស្ថាប័នហិរញ្ញវត្ថុនៅលើពិភពលោក ក៏គួរធ្វើកំណែទម្រង់ដែរ ៕