ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី វង សូត្រ បំពាក់គ្រឿងឥស្សរិយយសមុនីសោភ័ណ្ឌថ្នាក់ធិបឌិន្ឌដល់ លោក ហៃ ស៊ីណា

ព្រៃវែង៖លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ បានពាក់គ្រឿងឥស្សរិយយសមុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ឌដល់ លោក ហៃ ស៊ីណា កាលពីខែមីនាឆ្នាំ២០២២។
ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើង ក្នុងពិធីអបអរសាទរសមិទ្ធផលថ្មីៗលើវិស័យពុទ្ធិចក្រក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាភិសេកឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តដូន​ដោក​ខាងលិចស្ថិតក្នុងភូមិដូនដោក ឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ។
លោក ហៃ ស៊ីណា គឺជាអ្នកកាសែតខ្មែរមួយធ្លាប់បាន​អធិប្បាយព័ត៌មានសេដ្ឋកិច្ចនិងនយោ​បាយ​​រូប មានស្រុកកំណើត នៅភូមិនដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ ដោយសារតែលោកបានចូលរួមចំណែកគៀងគរសប្បុរសជនជិតឆ្ងាយ ដើម្បីកសាងព្រះវិហារនៅស្រុកកំណើត ទើបថ្ងៃនេះទទួលបានគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ឌ។
លោក ហៃ ស៊ីណា បានបញ្ជាក់ថា« ដោយចង់រួមចំណែកសម្រាប់ស្រុកកំណើតខ្ញុំនៅភូមិដូន​ដោកនេះ ក៏បានចំណាយថវិកាបន្តិចបន្ទួចចូលរួមកសាងព្រះវិហារនេះ ជាមួយនិងបងសម្បុរសជនជាមិត្តភក្តីថ្នាក់ដឹកនាំជិតឆ្ងាយជាច្រើនទៀតបានរួមគ្នាជាធ្លុងមួយ ទើបរហូតមកពេលនេះ យើងសម្រេចបានព្រះវិហារមួយដ៏ស្រស់ស្អាត សម្រាប់ពុទ្ធបរិសទ្ធក្នុងភូមិនិងប្រជាជន»។
ព្រះវិហារវត្តដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនេះ បានចំណាយថវិកាសាងសង់សរុបប្រមាណ ៨៤៤លានរៀល ហើយវត្តដូនដោកនេះ ក្រោមការដឹកនាំដោយព្រះតេជគុណ ឃុត កែវមុន្នី ព្រះចៅអធិការ ទើបអ្វីៗសម្រេចបានជោគជ័យនៅថ្ងៃនេះ។