ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ប្តេជ្ញាថា នឹង​​ចាត់វិធានការ​​យ៉ាងម៉ឺងម៉ាត់​​ ក្នុងការបង្រ្កា​បបទល្មើសជល​​ផល​​ឲ្យ​មានប្រសិទ្ធភាព​​នៅជុំវិញបឹងទន្លេសាប​​

ភ្នំពេញ៖ យោងតាម​សេចក្តីជូណដំណឹងរបស់​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ លោក វេង សាខុន នៅថ្ងៃទីថ្ងៃទី២៥ខែមីនានេះ​​បាន​គួរបញ្ចាក់​​ថា លោក​​រួម​សហការី ស្ថាប័នជំនាញពាក់ព័ន្ធ​​​ដទៃទៀត​ នឹង​​ចាត់វិធានការ​​យ៉ាងម៉ឺងម៉ាត់​​ ក្នុងការបង្រ្កា​បបទល្មើសជលផល​​ឲ្យ​មានប្រសិទ្ធភាព​​នៅជុំវិញបឹងទន្លេសាប​​នៃ​​ព្រះរាជាណាចក្រម្ពុជា។​

ការប្រកាសនេះធ្វើ​ឡើង​ បន្ទាប់ពីកាលពីថ្ងៃទី២៣ ខែមីនានេះ ​ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស៎សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹង​ទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ដើម្បីចាត់វិធានការជាបន្ទាន់ធ្វើការទប់ស្កាត់ និងបង្គ្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប។
នៅ​​ព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែមីនា ឆ្នាំ២០២២នេះ លេខាធិការដ្ឋានគណៈកម្មធិការជាតិសម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ លោក​​ ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក​​ ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និង​មន្ត្រីជំនាញបាន​​ចូលរួមក្នុងកិច្ចប្រជុំលើកទី៤។​
លើសពីនេះ​មានការចូលរួមពី​ លោក​​ ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ​.ប និងមន្រ្ដីជំនាញនៃលេខាធិការដ្ឋាន គ.ជ.អ.ប ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីជលផល។
សូមជម្រាបជូនថា លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនាព្រឹកនេះមានជាអាទិ៍៖
­ទី១. អង្គប្រជុំបានឯកភាពលើជំពូកទី១ បទប្បញ្ញតិ្តទូទៅ ជំពូកទី២ ស្ថាប័នទទួលខុសត្រូវ និងជំពូកទី៣ ដែននេសាទ នៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល។
ទី២. ចំពោះជំពូកផ្សេងៗទៀត អង្គប្រជុំក៏បានឯកភាពជារួមនូវខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះ ប៉ុន្ដែត្រូវធ្វើការកែសម្រួលនូវវាក្យស័ព្ទមួយចំនួនឱ្យស្របទៅតាមទម្រង់នៃច្បាប់។
ទី៣. ក្រុមការងារបច្ចេកទេសនឹងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះ ឱ្យបានរួចរាល់មុនថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ជូនថា៖ ការរៀបចំសេចក្តីព្រាងធ្វើវិសោធកម្មច្បាប់ស្តីពីជលផល, ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ គឹយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី០៦ខែវិឆ្ឆិកា ឆ្នាំ២០១៥ តាមលិខិត លេខ ១៣០៣ សជណ សរ ។