ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិក៖ក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោកត្រូវតែជ្រើសរើសរវាងការធ្វើជំនួញនៅរុស្ស៊ីឬនៅប្រទេសលោកខាងលិច

អន្តរជាតិ​៖ មន្រ្តីកំពូលមួយរូបរបស់សហរដ្ឋអាមេរិកបាននិយាយប្រាប់ BBCថា ក្រុមហ៊ុនធំៗបំផុតរបស់ពិភពលលោក មាននូវជម្រើសមួយ ត្រូវជ្រើសរើសថាតើពួកគេ ត្រូវធ្វើជំនួញនៅរុស្ស៊ី ឬនៅតាមបណ្តាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ។
លោក វ៉ាលី អាដេយ៉េម៉ូ (Wally Adeyemo) អនុរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ុន អាចជ្រើសរើសជួយរុស្ស៊ី ដែលវាយប្រហារមកលើអ៊ុយក្រែន ឬបន្តធ្វើមុខជំនួញជាមួយសម្ព័ន្ធមិត្តលោកខាងលិចទាំង ៣០ប្រទេស ដែលបានដាក់ទណ្ឌកម្មមកលើពួកគេ ។
លោកនិយាយថា សម្ព័ន្ធមិត្តអ៊ុយក្រែន បានប្តេជ្ញាចិត្តរួចហើយថា នឹងដាក់ទណ្ឌកម្មរុស្ស៊ី បន្ថែមទៀត ។ លោកបានព្រមានផងដែរដល់ជនអាណាធិបតេយ្យរុស្ស៊ី ថាពួកយើងនឹងមកយកធនធានរបស់អ្នក ។

ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បញ្ជាឲ្យទាហានរុស្ស៊ី វាយលុកមកលើអ៊ុយក្រែនមក ក្រុមហ៊ុនលោកខាងលិចជាច្រើន បានឆ្លើយតបជាមួយនឹងការបិទប្រតិបត្តិការរបស់ពួកគេ ឬដកសេវាកម្មរបស់ពួកគេ ចេញពីប្រទេសរុស្ស៊ី ។
ទណ្ឌកម្មដាក់ដាក់បណ្តាលប្រទេសលោកខាងលិច បង្កការលំបាកដល់ការធ្វើពាណិជ្ជកម្មក្រុមហ៊ុនមួយចំនួន ខណៈដែលក្រុមហ៊ុនជាច្រើន បានសម្រេចចិត្តចាកចេញពីទីផ្សាររុស្ស៊ីសម្រាប់ហេតុផលសីលធម៌ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន Marks & Spencer និងក្រុមហ៊ុន Burger King នៅតែបន្តធ្វើមុខជំនួញរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី និងគ្មានអំណាចក្នុងការចាកចេញ ដោយសារតែស្លាកយីហោរបស់ពួកគេ គ្រប់គ្រងដោយក្រុមហ៊ុននៅក្នុងប្រទេសមួយនេះ ។
លោក អាដេយ៉េម៉ូ ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បាននិយាយអំឡុងដំណើរបំពេញទស្សនកិច្ចរបស់លោកមកកាន់អឺរ៉ុប ពីការសម្របសម្រួលដំណាក់កាលបន្ទាប់នៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ។
លោកនិយាយថា ទីក្រុងវ៉ាស៊ីងតោន នឹងចាត់វិធានការចំពោះនរណាម្នាក់ដែលជួយទីក្រុងម៉ូស្គូ គេចវេសពីទណ្ឌកម្ម ៕