ភ្នំពេញ:លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុបានទៅទស្សនា និងទំនាក់ទំនងជាមួយ លោកជំទាវ កែវ មុំ នាយិកាសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាម្ចាស់សហគ្រាសរោងចក្រផលិតនំស្រួយលីលីកាលរពីសៀលថ្ងៃទី9ខែមេសាឆ្នាំ2022។
លោកឧកញ៉ាបានលើកឡើងថា ជំនួបនោះ ដើម្បីសុំការអនុញ្ញាតិពីលោកជំទាវធ្វើជាដៃគូរអ្នកតំណាងចែកចាយផ្លាស់ប្តូរផលិតផលក្នុងស្រុករវាងពីខេត្ត១ទៅខេត្ត១លក់ក្នុងផ្សារ25ខេត្ត-ក្រុង ខេត្តព្រះសីហនុ និងខេត្តទូទាំង25ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។
លើសពីនេះលោកឧកញ៉ាបន្ថែមថា បើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់សហគ្រាសរកដៃគូរតំណាងចែកចាយផលិកផលស្តង់ដាផលិតខ្មែរគ្រប់ប្រភេទ សូមទំនាក់ទំនងមកទីស្នាក់ការសភាពាណិជកម្មខេត្តព្រះសីហនុ ឬអ្នកតំណាងផ្សារលក់ផលិតខ្មែរ25ខេត្ត-ក្រុង។