ភ្នំពេញ:ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស 2022នេះ លោក ឡាយ ចាន់ណារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល និងភរិយា គោរពជូនពរ នាឱកាសឆ្នាំថ្មី ជូនចំពោះ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។
លោកបានផ្ញើសារថា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី ទាំងអស់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទទួលបាននៅសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃអាយុយឺនយូរ និងសមប្រកបទៅនឹងព្រះពុទ្ធពរទាំងបួនប្រការ:គឺ អាយុ វណ្ណៈសុខៈ និងពល: កុំបីឃ្លៀងឃ្លាតឡើយ។