ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនអះអាងថា ទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២

អន្តរជាតិ:មន្រ្តីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយនៅថ្ងៃពុធនេះថា ទំហំពាណិជ្ជកម្មចិន ជាមួយរុស្ស៊ីនិងអ៊ុយក្រែន បានហក់ឡើងខ្ពស់ នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២ ពេលដែលរុស្ស៊ី ចាប់ផ្តើមវាយលុកអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ ។
យោងតាមការអះអាងរបស់អគ្គរដ្ឋបាលគយចិន បានឲ្យដឹងថា ពាណិជ្ជកម្មទាំងមូលជាមួយរុស្ស៊ី ចាប់ពីខែមករា ដល់ខែមីនា មានទំហំទឹកប្រាក់ ២៤៣.០៣ពាន់លានយាន់(ស្មើនឹង ៣៨.១៨ពាន់លានដុល្លារ) ពោលគឺកើនឡើងចំនួន ២៧,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងរយៈពេលតែមួយនេះ ទំហំពាណិជ្ជកម្មចិនជាមួយអ៊ុយក្រែន បានកើនឡើងដល់ ២៩.៦ពាន់លានយាន់(ស្មើនឹង ៤.៦៥ពាន់លានដុល្លារ) ពោលគឺកើនឡើងចំនួន ៨ភាគរាយពីត្រីមាសដំបូងកាលពីឆ្នាំមុន ។
លោក លី គូវិន អ្នកនាំពាក្យទីភ្នាក់ងារគយចិន បាននិយាយថា ពាណិជ្ជកម្មជាមួយប្រទេសទាំង២ រក្សាបាននិន្នាការកំណើន ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកបន្តថា ទីភ្នាក់ងារគយចិន នឹងបន្តបម្រើសេដ្ឋកិច្ចធម្មតា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី និងអ៊ុយក្រែន ហើយនិងប្រទេសពាក់ព័ន្ធផ្សេងទៀត ។
យោងតាមស្ថិតិគយ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មចិនសរុប បានកើនឡើងដល់ ៩.៤២សែនកោដិយាន់ (ស្មើនឹង១.៤៨សែនកោដិដុល្លារ )ពោលគឺកើនឡើងចំនួន ១០,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ៕