ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាលនិងភរិយា សូមគោរព​ជូនពរ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ:លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាល និងភរិយាព្រមទាំងសហការី សូមគោរព​ជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។
លោក តាំង សុខឃី បានផ្ញើសារថា” ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវ សេចក្តី អំណរសាទរ ឥតឧបមានិងសូមអនុញ្ញាតគោរពជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ
សម្តេចតេជោ និងសម្តេចកិតិ្តព្រិតបណ្ឌិតប្រកបដោយទឹកចិត្តគោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅនិងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត”។

លោកបានរំលឹកទៀតថា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ដែលបានយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតដ៏ផូរផង់ក្នុងការដឹកនាំប្រទេសជាតិទទួលបាន សុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាព នយោបាយ សន្តិសុខសង្គមដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងកិច្ចការស្តារនិងអភិវឌ្ឍន៍ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់ វិស័យប្រកបដោយភាពស៊ីសង្វាក់គ្នាដែលមានអភិបាលកិច្ចល្អជាស្នូល រឹងមាំ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពសំដៅកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចតេជោនៅតែជាស្នូលដឹកនាំដ៏រឹងមាំក្នុងការអនុវត្តន៍គោលនយោបាយប្រកបដោយគុណធម៌ សច្ចធម៌ តម្លាភាព និងទទួលបានការគោរពស្រឡាញ់ពីគ្រប់មជ្ឈដ្ឋានក្នុងកម្រិតជាតិ ៊តំបន់និងអន្តរជាតិ។
ទន្ទឹមនឹងនេះ សម្តេចតេជោ គឺជាកុលបុត្រដ៏ឆ្នើមជាមគ្គុទេ្ទសក៍ដ៏ឈ្លាសវៃ និងជានិមិត្តរូប នៃការឯកភាពជាតិការបង្រួបបង្រួមជាតិដែលធ្វើឲ្យមាតុភូមិអង្គរ ដ៏បវរនៃយើងទាំងអស់គ្នាមានការអភិវឌ្ឍន៍សម្បូរសប្បាយនិង រីកចម្រើន ជឿន លឿនយ៉ាងឆាប់រហ័ស។

ជាថ្មីម្តងទៀត ខ្ញុំបាទ និងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធទាំងឡាយ ក្នុងលោកជាពិសេសទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមតាមជួយ អភិបាលប្រោះព្រំសព្វសាធុការពរជ័យគ្រប់ប្រការជូននចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។