ជាមួយនឹងការប្រកាសបដិសេធនូវការលើកឡើងរបស់អ្នកវិភាគមួយចំនួននោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសព្រមានថា បើសិនជាអ្នកវិភាគនោះ ចេញមុខលើកឡើងដោយគ្មានមូលដ្ឋានដូច្នេះ អ្នកនោះ នឹងប្រឈមនឹងការកាត់ភ្លើងអគ្គិសនី មិនឲ្យប្រើប្រាស់ឡើយ។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ដោយសារតែខ្វះទឹក នៅតាមវារីអគ្គិសនីនិមួយៗ ដូចករណីនៅវារីអគ្គិសនី កំចាយ ក្នុងខេត្តកំពត ដោយសារតែខ្វះទឹក ទើបបញ្ចេញអគ្គិសនីបានតិចតួច ពោលគឺមិនមានហេតុផលណា ដែលរាជរដ្ឋាភិបាល ផ្តាច់ភ្លើងអគ្គិសនី ដើម្បីជាហេតុផល ឈានដល់ការសាងសង់ទំនប់វារីអគ្គិសនីនោះទេ៕