ប្រធានាធិបតីរបស់ប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្តេជ្ញាទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូល ទឹកដីអាមេរិកតាមព្រំដែនប្រទេសម៉ិកស៊ិក ។
ការប្តេជ្ញារបស់ប្រធានាធិបតីម៉ិកស៊ិក ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមបិទច្រកព្រំដែនជាប់ជាមួយម៉ិកស៊ិក ក្នុងបំណងទប់ស្កាត់ លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលទឹកដីអាមេរិក ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិក ជនអន្តោប្រវេសន៍កាន់តែច្រើនមកពីតំបន់អាមេរិកកណ្តាល បានសម្រុកចូលទៅក្នុង ទឹដីអាមេរិកតាមប្រទេសម៉ិកស៊ិក ៕