(ខេត្តកំពង់ធំ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» កាលពីថ្ងៃទី២៦នេះបានរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការយល់ដឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មជាមួយនិងសភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាធរុកិច្ចជន នៅក្នុងខេត្តកំពង់ធំ។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដើម្បីស្វែងយល់ដល់ច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។