ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឲ្យអគ្គសេនាធិការចម្រុះកងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិ

ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យអគ្គសេនាធិការចម្រុះកងស្វ័យការពារជប៉ុន ចូល ជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិរសៀលថ្ងៃទី២៩ ខែមេសានេះ។
សម្តេច ទៀ បាញ់ បានថ្លែងថា”ខ្ញុំបានអនុញ្ញាតជូននាយឧត្តមសេនីយ៍ YAMAZAKI Koji អគ្គសេនាធិការចម្រុះកងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិ”។
នាយឧត្តមសេនីយ៍ YAMAZAKI Kojiប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិ បត្តិការទ្វេភាគីកម្ពុជា-ជប៉ុនឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច បណ្តុះបណ្តាលធនធានមនុស្ស ចូលចតនាវាកងទ័ពស្វ័យការពារជើងទឹកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគាំទ្រវិស័យរក្សាសន្តិភាព និងបានសន្យាជួយគាំទ្រដល់កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ និងការធ្វើម្ចាស់ផ្ទះលើគម្រោងត្រីភាគី “ជប៉ុន-អង្គការសហប្រជាជាតិ-កម្ពុជា”។