ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍កាលពីថ្ងៃទី ៥ ខែ ឧសភា ក្នុងពិធីសម្ភោទនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ ដោយអះអាងថា នៅកម្ពុជាការបោះពុម្ពសៀវភៅ ការទិញសៀវភៅមានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានបោះពុម្ពអោយគេពិនិត្យ បើត្រូវហើយ គេនឹងអោយលុយមុនតែម្តង ។
លោករដ្ឋមន្រ្តីបន្ថែមថា« ជាក់ស្តែង អតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេអោយលុយកក់មុន ៦០ លានដុល្លា សម្រាប់ការសរសេរសៀវភៅ ប៉ុន្មានក៏ដោយ អោយតែលក់អោយគេ» ។
សម្រាប់ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានរំលឹកពីដំណើរនៃការសរសេរសៀវភៅតាំងពីជំនាន់ការលំបាកហើយក្រោយមករាល់អត្ថន័យ ក្នុងសៀវភៅបានជួយកែសម្រួលពីសាស្រ្តាចារ្យ ទើបចេញជាសៀវភៅជាច្រើននេះឡើង ទុកជាចំណេះដឹងសម្រាប់អ្នកជំនាន់ក្រោយ បានដឹង ហើយរៀនសូត្រតាមគំនិតរបស់ដែលថាត្រឹមត្រូវ។
លោកឧកញ៉ាបណ្ឌិតបានកាត់ទុកការបង្កើតAppគំនិតនេះឡើងជាការល្អបំផុតហើយសង្ឃឹមថា ប្អូនៗ ក្មួយៗ ដែលគ្រប់គ្រង App នេះ មានគំនិតជាតិនិយម មានវប្បធម៍ខ្មែរនិយម ដើម្បីអោយជាតិរីកចំរើនរុងរឿង ហើយអោយក្មេងៗជំនាន់ក្រោយយកគំរូតាម ក្លាយជាទំពាំងស្នងឬស្សី រួមគ្នាអភិវឌ្ឍប្រទេសជាតិកាន់តែរីកចំរើន ។
សូមរំលឹកថា គោលបំណងក្នុងការបង្កើតឡើងនៅ Kumnit App មួយនេះឡើងគឺមាន៣ ធំៗ គោលបំណងធំទី១ គឺដើម្បីលើកទឹកចិត្ត ជំរុញទឹកចិត្ត និងបំផុសបំផុលអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជនក៏ដូចជាសហគ្រិនទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តើម ស្រលាញ់ការអាន ចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយះការអាន រឺ មើលសៀវភៅតាមលក្ខណះ Digital book ដែលវាជួយផ្តល់នូវភាពងាយស្រួលទៅដល់អ្នកអានទូរទៅដើម្បីអោយពួកគាត់អាចស្រាវជ្រាវសិក្សាររៀនសូត្របានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ ។
ចំណែកគោលបំណងធំទី២ ដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុកអោយពួកគាត់ មានប្រភពចំនូលមួយផ្នែកកទៀត តាមរយះការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ ។
លើសពីនេះទៅទៀត នឹងចូលរួមធ្វើការផ្សព្វផ្សាយ អំពីកិត្តនាម ស្នាដៃរបស់ពួកគាត់ ដើម្បីអោយពួកគាត់ទទួលបានទាំងចំណូលព្រមទាំងភាពល្បីល្បាញទាំងនៅក្នុងស្រុកនិង ចេញទៅសាកលលោកផងដែរ ។
ចំពោះគោលបំណងធំទី៣គឺ ដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជាអោយកាន់តែមានភាពល្អប្រសើរឡើងថែមមួយកំរិតទៀតផងដែរ ។