ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖អឺរ៉ុបឈរពាំងមុខអ៊ុយក្រែនរឿងផ្តល់អាវុធ អាមេ រិកការពារហ្វាំងឡង់ និងស៊ុយអែតរឿងចូលNato

បរទេស៖ លោក Josep Borrell គឺជាប្រធានគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការពារជាតិអឺរ៉ុបថា សហ ភាពអឺរ៉ុប នឹងមិនបណ្ដោយឲ្យប្រទេសអ៊ុយក្រែនអស់គ្រឿងសព្វាវុធឡើយ ពោលគឺពួកគេនៅតែបន្តជួយពាំងមុខអ៊ុយក្រែនដូចអាមេរិកដែរ ក្នុងការផ្តល់អាវុធជួយធ្វើសង្រ្គាមជាមួយរុស្ស៊ី ។
មន្រ្តីការទូតជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា រុស្ស៊ីអាចរង ការខាត បង់ដ៏ធំធេង ចាប់តាំងពីការវាយលុកលើអ៊ុយក្រែន ដោយបានលើកឡើង ថាកងទ័ពស្លាប់ និងរបួសដល់ទៅ ១៥ភាគរយ ប៉ុន្តែបានបដិសេធនៅពេលត្រូវបានសួរថា តើ លោកមានអារម្មណ៍ ថាសង្រ្គាមនេះនឹងបន្តអូសបន្លាយរយៈពេលប៉ុណ្ណាទៀត ដោយគ្រាន់តែនិយាយថា លោកមិនទាន់ហ៊ានធ្វើសម្មតិកម្ម នៅឡើយទេ ថាតើរុស្ស៊ីអាចទប់ទល់បានយូរប៉ុណ្ណាទៀតនោះ ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រមុខការទូតសហភាពអឺរ៉ុបរូបនេះ បានប្រកាសពីកញ្ចប់ជំនួយ សម្រាប់ទិញគ្រឿងសព្វាវុធ មួយវគ្គផ្សេងទៀត ដែលមានទំហំទឹកប្រាក់ដល់ទៅ ៥២៦លានដុល្លារអាមេរិក ឬស្មើរ៥០០លានអឺរ៉ូសម្រាប់ទីក្រុង Kiev ដែលនាំឲ្យថវិកាជំនួយសរុបឡើងដល់ ២.១១ ពាន់លានដុល្លារអាមេរិក ឬស្មើរនឹង ២ពាន់លានអឺរ៉ូ ។
លោកថា ថវិកាទាំងនេះ នឹងយកទៅទិញ អាវុធធុនធ្ងន់ ដូចជា រថក្រោះ និងកាំភ្លើងធំ ដោយបន្ថែមថាលោកក៏មានសុទ្ធិដ្ឋិនិយមផងដែរថា សម្ព័ន្ធរបស់ទ្វីបនេះ នឹងឈានដល់កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ ស្ដីពីបម្រាមទិញឧស្ម័នរបស់រុស្ស៊ី ។
ខណៈពេលនោះដែរ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ទីក្រុង Kyiv កំពុងព្យាយាមស្វែងរកការដោះដូរអ្នកទោស ខណៈរោងចក្រដែកថែបរងការឡោមព័ទ្ធរបស់កងកម្លាំងរុស្ស៊ីជិតបញ្ចប់ ។ ជោគវាសនា របស់ក្រុមអ្នកប្រយុទ្ធស្នេហាជាតិអ៊ុយក្រែននៅរោងចក្រដែកថែប Azovstal របស់ទីក្រុង Mariupol’ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរាប់រយនាក់ បានប្រគល់ខ្លួន និងត្រូវបានបញ្ជូនទៅកាន់ដែនដីគ្រប់គ្រងដោយរុស្ស៊ី ។
រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន ២៦៥ នាក់ បានប្រគល់ខ្លួនពីមូលដ្ឋានចុងក្រោយរងការឡោមព័ទ្ធក្នុងរោងចក្រដែកថែប ប៉ុន្មានម៉ោង ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថាបេសកកម្មដើម្បីការពាររោងចក្រនេះបានបញ្ចប់ហើយ ហើយក្រុមអ្នកប្រយុទ្ធមួយចំនួន ត្រូវបានបញ្ជូនទៅកាន់ដែនដីគ្រប់គ្រងដោយប្រទេសរុស្ស៊ី ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយថា អ្នកទាំងឡាយដែលបានប្រគល់ខ្លួនមាន ៥១ នាក់ មានរបួសធ្ងន់ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុង Novoazovsk ក្នុងតំបន់ Donetsk គ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្រដោយប្រទេសរុស្ស៊ី ប៉ុន្តែជោគវាសនារបស់ពួកគេនៅតែមិនទាន់ដឹងច្បាស់លាស់នៅឡើយ ។
កាលពីថ្ងៃអង្គារម្សិលមិញនេះថា ការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន បានជាប់គាំង ដោយភាគីទាំង២ បានស្ដីបន្ទោសដាក់គ្នា ហើយក្រុង Moscow កំពុងបង្ហាញតម្រុយថាការវិលទៅរកការចរចាអាចនឹងលំបាក ។
រុស្ស៊ីបានចោទអ៊ុយក្រែនពីបទប្រកានជំហររឹងត្អឹងរបស់ខ្លួន និងលោកខាងលិចចំពោះការជួយរដ្ឋាភិបាលក្រុងKyiv ដោយលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និយាយថា ក្រុង Washington ក្រុង London និង Brussels ចង់ប្រើអ៊ុយក្រែនដើម្បីកេងចំណេញខាងយុទ្ធសាស្ត្ររបស់ពួកគេ ។
លោក Lavrov បាននិយាយថា លោកជឿថា គ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយអាចត្រូវបានបង្កើតឡើងនោះទេ បើក្រុមអ្នកចរចាព្យាយាមបញ្ជូនការសន្ទនាពឹងផ្អែកលើអ្វីដែលលោកខាងលិចត្រូវតែនិយាយជំនួសមកវិញដោយស្ថានភាពបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា ដំណើរការនោះទាត់ចោលឱកាសសម្រាប់ភាពជឿនលឿនក្នុងដំណើរការចរចា។
ប្រមុខការទូតរុស្ស៊ីរូបនោះ តែងតែនិយាយថា យើងបានត្រៀមខ្លួនចរចាជានិច្ច ប៉ុន្តែយើងបានទួទលមកវិញត្រឹមតែពាក្យថាគ្មានជម្រើស។ លោក Lavrov បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនថា បណ្ដាប្រទេសលោកខាងលិចបានរួមគ្នាប្រកាសសង្រ្គាមចម្រុះប្រឆាំងនឹងប្រទេសរុស្ស៊ី ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen កាលពីថ្ងៃអង្គារ បានអំពាវនាវដល់សម្ព័ន្ធមិត្តអាមេរិក ជួយចេញថ្លៃចំណាយសម្រាប់ប្រទេសអ៊ុយក្រែន និងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសរងការហែកហួរដោយសារសង្គ្រាមមួយនេះ ៕