អតីតយោធាពិការបានទទូចលើកដៃសំពះសូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយគាត់ដើម្បីបីរកយុត្តិធម៌រឿងវិវាទជម្លោះដណ្តើមដីមកកាន់កាប់។
ដោយអតីតទាហានពិការរូបនោះបានលើកឡើងថា “ពីមុនគាត់ប្រយុទ្ធក្នុងសមរភូមិ ១៧៤លើក របួសធ្ងន់៥លើក និង១លើកទៀតរហូតដាច់ជើង ដើម្បីការពារជាតិ គាត់មិនដែលចេះខ្លាចទេ តែឥឡូវគាត់ខ្លាចណាស់នូវអំពើអយុត្តិធម៌មកលើរូបគាត់។
លោកបានរៀបរាប់ថា« មិនដឹងថាខ្ញុំអាចរស់ដល់ថ្ងៃណាទេ តែមុនស្លាប់ប្រាថ្នាចង់ជួបសម្តេច ហ៊ុន សែន មានតែសម្តេចទេ ដែលយល់ពីទុក្ខលំបាក និងការលៈបង់របស់យុទ្ធជនដូចគ្នា ព្រោះសម្តេចបានលៈបង់លើសគាត់១០០ដងទៅទៀតនៅក្នុងសម័យសង្គ្រាមដើម្បីរំដោះប្រជាជនខ្មែរទូទាំងប្រទេស”។
លោកមាស សុផាត អតីតទាហានទ័ពស្រួចភូមិភាគវរៈសេនាធំ ១២៨ នៃកងពលលេខ២ បម្រើជាតិ និងដោយសារតែសង្គ្រាមក្នុងសម័យ ប៉ុល ពត បានពលីជើងខាងឆ្វេងមួយចំហៀងនៅក្នុងសមរភូមិ ធ្លាក់ខ្លួនពិការ មានជំងឺរាំរៃ និងមានជីវភាពលំបាក និងកំពុងដេកព្យួរស៊ីរ៉ូមនៅលើគ្រែ បានអំពាវនាវសូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដីដែន នគរូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍ទៅស្ថាប័នតុលាការកុំឲ្យចុះអនុវត្តសាលដីកាយកដីជាងមួយហិកតារបស់គាត់។
លោកហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំនូងរាជធានីភ្នំពេញ បានជូនដំណឹងទៅលោកមាស សុផាត អតីតទាហានពិការថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា នឹងដឹកនាំគណៈកម្មការចម្រុះចុះឲ្យប្រគល់អចលនវត្ថុដោយបង្ខំ ដោយផ្អែកតាមលិខិតចម្លងយថាភូត នៃសាលដីកាលេខ ៨៨ “ខ” ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ របស់តុលាការកំពូល នៅថ្ងថៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប៉ុន្តែការចុះអនុវត្តនេះ ត្រូវបានផ្អាកទៅវិញ ដោយសារតែភាគីខាងអតីតទាហានពិការបានលើកបដាតវ៉ា កង់ឡានដបសាំង និងកាន់រូបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍។
ទាក់ទងករណីនេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានសរសេរខមមិននៅក្នុងហ្វេស
ប៊ុកថា “ម្ចាស់ថ្លៃរឿងនេះមិនធម្មតាទេ គាត់អតីតយោធាពិការជើងដោយសារការពារប្រទេសផង ហេតុអីបានអស់លោកអ្នកមានអំណាចទៅយកដីរបស់គាត់។
លោកស្រីបសនលើកឡើងថារឿងនេះបើសិនជាលោកកើត សារ៉េត ជាអនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយ កម្ម និងសំណង់ មែននោះ ខ្ញុំជឿទុក្ខចិត្តលើឯកឧត្តម ជា សុផារ៉ា ហើយ គាត់មិនអោយកូនចៅដើររំលោភយកដីធ្លីរាស្ត្រទេ! បើពិតមែនថាលោកកើត សារ៉េត ដែលមានតួនាទីធំប៉ុនភ្នំយកដីរាស្ត្រពិតនោះ បែបឯកឧត្តម ជា សុផារ៉ា មិនទុកសាច់ស្អុយទេ នាំតែខូចដល់កេរ្តិ៍ឈ្មោះក្រសួងរបស់លោក។
លោក មាស សុផាត (ហៅតាបាក់) អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានមុខរបរជាកសិករចិញ្ចឹមត្រី បានរៀងរាប់ថា លោកមានជំងឺរាំរៃជាប់ខ្លួន ដូចជាលើសឈាម ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល រស់ដោយសារថ្នាំពេទ្យ មិនដឹកថាស្លាប់ថ្ងៃណាទេ និងត្រូវចំណាយប្រាក់ច្រើនណាស់លើការព្យាបាលជំងឺ ដូច្នេះមានជីវភាពលំបាកណាស់ ព្រោះលោកជាជនពិការ។
លោកបានបញ្ជាក់មូលហេតុថា លោកជាអតីតទាហានបម្រើជាតិ ការពារមាតុភូមិ ការពារប្រជាជន ប៉ុន្តែដោយសារតែសង្គ្រាមក្នុងសម័យ ប៉ុល ពត លោកបានពលីជើងខាងឆ្វេង ១ចំហៀងនៅក្នុងសមរភូមិ ធ្លាក់ខ្លួនពិការ មានជំងឺរាំរៃ និងមានជីវភាពលំបាលរហូតដល់សព្វថ្ងៃនេះ។
លោកបានរៀបរាប់ថា លោកបានមករស់នៅលើដីនេះ កាលពីឆ្នាំ១៩៩២ គិតមកដល់ពេលនេះគឺ២៦ឆ្នាំហើយ។ ដីដែលលោកកំពុងរស់នៅទីនេះ កាលដើមឡើយជាដីបឹង មានព្រំជាប់នឹងដីលោកកើត សារ៉េត ត្រូវពូជីដូនមួយ នៅក្នុងឆ្នាំ ១៩៩៤ លោកបានសុំរដ្ឋអំណាយខ្ចីដីបឹងដាំឈូក ដែលមានលោកដួង សំអាន ជាមេភូមិ ជាអ្នកឱ្យមកលោក។
រហូតដល់ឆ្នាំ១៩៩៥ លោកបានខ្ចីលុយគេ ហើយក៏សុំរដ្ឋអំណាចយកដីបឹងជីកធ្វើស្រះចិញ្ចឹមត្រី បានចំនួន២ស្រះ ដើម្បីឱ្យជីវភាពបានធូរធា រដ្ឋអំណាចក៏បានអនុញ្ញាត។ រហូតដល់ឆ្នាំ២០០៣ ដោយជីវភាពពិបាកពេក ចង់បានធូរធាជាងនេះ លោកក៏សុំរដ្ឋអំណាចជីកស្រះបន្ថែម២ទៀត ដែលមានលោកមេភូមិដួង ចៅ ប៊ុនថុង និងមេឃុំ ពេជ្រ ណុំ ជាអ្នកអនុញ្ញាត ដោយលោកតា ជា ស៊ុន ជាអ្នកជីកឱ្យបណ្តាក់ប្រាក់ឱ្យ ២ឆ្នាំទើបសងរួច។
អតីតទាហានពិការរូបនេះ បានបញ្ជាក់ថា “ការបោកប្រាស់របស់ឈ្មោះ កើត សារ៉េត មកលើរូបខ្ញុំដែលជាជនពិការ គឺឈ្មោះ កើត សារ៉េត បោកប្រាស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំថា គាត់ត្រូវការលក់ដីខាងមុខ ដូច្នេះដីខ្ញុំនៅខាងក្រោយ បើចង់លក់បានថ្លៃ វាស់វែងលក់ជាមួយគាត់ទៅ ខ្ញុំក៏យល់ព្រមព្រោះមានជីវភាពលំបាកចង់បានប្រាក់ព្យាបាលជំងឺ ខ្ញុំសួរគាត់លក់បានទេ គាត់ថាគេអត់ទិញទេ។
លោកបាននិយាយពីដំណើររឿងក្តីក្តាំង ដ៏សែនអយុតិ្តធម៌ចំពោះរូបលោកថា “នៅឆ្នាំ២០១០ ពូជីដូនមួយរបស់ខ្ញ៉ំ ឈ្មោះកើត សារ៉េតមកដេញខ្ញ៉ំចេញពីដី ដោយប្រាប់ថាគាត់មានប្លង់រឹង ហើយឯកសារដែលខ្ញ៉ំបាទមានភូមិ ឃុំ ជាឯកសារអត់បានការ កើត សារ៉េត គាត់ក៏បាននិយាយទៀតថា ពង មាន់កុំចង់ជល់ដុំថ្ម ដីគាត់ខាងមុខ គាត់មានសិទ្ធយកដីខាងក្រោយដោយស្វ័យប្រវត្តិ ដីអ្នកណាក៏ដោយក៏គាត់ត្រូវតែយកដែរ។ ខ្ញុំក៏តបទៅគាត់វិញថា ខ្ញុំមិនអាចចេញបានទេ ព្រោះខ្ញុំខំតស៊ូការពារដីនេះយ៉ាងលំបាក។
លើសពីនេះលោកបន្គាថែមងថា គាត់ក៏បានប្តឹងទៅសាលាដំបូងខេត្តកណ្តាល ហើយខ្ញុំបាទក៏ប្តឹងគាត់វិញដែរអំពីការលួចធ្វើប្លង់ ប៉ុន្តែសាលាដំបូងខេត្តកណ្តាលលើកយកតែសណុំរឿងរបស់ កើត សារ៉េត មកកាត់ក្តី ដោយសាលាដំបូងមានលោកចៅក្រម ស៊ិន វីរៈ ជាអ្នកកាត់ក្តីឱ្យខ្ញុំបាទចាញ់។
លោក មាស សុផាត អតីតទាហានពិការបានទទូចសូមដល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់រូបលោកដែលជាជនពិការ គ្មានទីពឹងណាផ្សេង មានតែដីមួយដុំនេះ ទុកគ្រាន់បានប្រាក់មើលជំងឺរាំរៃ និងប្រកបរបរកសិកម្មរហូតចាស់ស្លាប់៕