កំពង់ស្ពឺ៖ លោក ហុក ម៉ារ៉ា អតីតអភិបាលក្រុងច្បាមនខេត្តកំពង់ស្ពឺកាលថ្ងៃទី៩ ខែមិថុនានេះ បានធ្វើលិខិតបំភ្លឺមកកាន់អង្គភាពសារព័ត៍មាន ដេលីខ្មែរ ដែលមានចំណងជើងថា «សម្ដេចតេជោ ហ៊ុន សែន សម្រេចដកចេញពីដំណែង អភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី ចេញដាក់មន្ត្រីវ័យក្មេងជំនួសវិញ» ចុះផ្សាយកាលពីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាច។
លោក ហុក ម៉ារ៉ាឌី បានបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្តក្រុង មាត្រាទី១៤៧ បានចែងថា មុខដំណែង អភិបាល អភិបាលរង មានអណត្តិការងារមិនលើស ៤ឆ្នាំ អភិបាល អភិបាលរងអាចត្រូវបានតែងតាំងបាន៤ឆ្នាំទៀតសម្រាប់អាណត្តិទី២របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល។
ខាងក្រោមនេះជា លិខិតបំភ្លឺ ទាំងស្រុងសូមមិនធ្វើការអត្ថធិប្បាយបន្ថែមទេ ៕