ប្រទេសរុស្ស៊ីនឹងប្រគល់ប្រព័ន្ធការពារដែនអាកាស S-400 របស់ខ្លួនដល់ប្រទេសទួរគី ចាប់ពីខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ទៅតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ។
សេចក្តីប្រកាសពីការប្រគល់មីស៊ីល S-400 ពីរុស្ស៊ី ឲ្យទួរគីនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅទីក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ។
ក្នុងជំនួបរវាងលោក Vladimir Putin និងលោក Recep Tayyip Erdogan មេដឹកនាំទាំងពីរក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការខាងយោធាជាមួយគ្នាផងដែរ ខណៈដែលទួរគីមានភាពតានតឹងជាមួយអាមេរិក ៕