(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកា រងា រប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងមានការចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានីខេត្ត ព្រមទាំងសហការី។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិបើកកិច្ចប្រជុំ និងគោលការណ៍ណែនាំស្ដីពីការចុះត្រួតពិនិត្យប្រេងឥន្ធនៈ
២. របាយការណ៍ចាំបាច់របស់នាយកដ្ឋានទាំង៦
៣. ភាពប្រឈម ការអនុវត្តច្បាប់ និងរបាយការណ៍សង្ខេបរបស់សាខា ក.ប.ប. រាជធានី ខេត្ត ចំនួន២៥
៤. ផែនការអនុវត្តបន្ត
៥. ពិធីប្រគល់ ទទួលប្រកាសស្ដីពីការតែងតាំង និងសម្របសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល
៦. បញ្ហាផ្សេងៗ