9កូរ៉េខាងត្បូង)៖ លោក ហេង សួរ និងលោកស្រី ជ្រឹង បុទមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចូលថ្វាយបង្គំ ព្រះតេជគុណ រិន សារ៉ូ នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរគឹមចង់ និងបានប្រគេនបច្ច័យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៥លានវ៉ុន ដើម្បីសម្រួលដល់ការចំណាយរបស់មជ្ឈមណ្ឌល។
លោក ហេង សួរ បានថ្លែងថា កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា នេះខ្ញុំ និងសហការីបានទៅថ្វាយបង្គំព្រះតេជគុណ ពៅ សុភ័ក្រ្ត និងប្រគេនបច្ច័យរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៥លានវ៉ុន ជូនដល់ព្រះតេជគុណ សម្រាប់សម្រួលដល់ការចំណាយផ្សេងៗ របស់មជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី។
លោកបានបន្ថែមថា«ក្រោយស្តាប់នូវក្តីប្រាថ្នារបស់ព្រះតេជគុណ សុភក្ត្រ ដែលចង់បានវត្តខ្មែរមួយនៅលើទឹកដីកូរ៉េ ខ្ញុំក៏បានគាំទ្រលេីគម្រោងសាងសង់វត្តខ្មែរគូមីផងដែរ។ឆ្លៀតឱកាសនោះ ខ្ញុំ និងសហការី ក៏បានជួបសួរសុខទុក្ខបងប្អូនពលករដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលគាំពារពលករបរទេសគូមីផងដែរ»។